ដោយៈ សុផល/ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មថៃនឹងរៀបចំធ្វើ“ពិព័រណ៍ពាណិជ្ជកម្មថៃថប់ថៃប្រេន ២០២០”នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់ដែលជាពិព័រណ៍ដាក់បង្ហាញទំនិញម៉ាកល្បីៗរបស់ប្រទេសថៃ។
លោកលោកស្រីអាចជ្រើសរើសទិញទំនិញថៃជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់នៅលើទីផ្សារ។ជាពិសេសនៅក្នុងពិព័រណ៍នេះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញនិងរកតំណាងចែកចាយនៅកម្ពុជា។ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះនឹងមានរៀបចំការប្រគុំតន្ដ្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗសម្ដែងជូនទស្សនារៀងរាល់យប់ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់។
សូមអញ្ជើញមកទស្សនាពិព័រណ៍ពាណិជ្ជកម្មថៃថប់ថៃប្រេន២០២០!ក្រសួងពាណិជ្ជកម្មជូនដំណឹងដល់ពាណិជ្ជករអាជីវករចង់នាំផលិតផលចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២០នេះអាចទាក់ទងក្រសួងចាប់ពីពេលនេះតទៅ៕S/