ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤២ អាណត្តិទី v នៃគណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅនៅថ្ងៃទី ១ និងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេដោ ហ៊ុន សែន ប្រធានគណ បក្ស ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណ បក្សនិងគណៈអចិ ន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។ សន្និបាតនេះមានសមាជិកសមាជិកាគណៈកម្មាធិការកណ្តាលចំនួន ៧៩៨ រូប លើរចនាសម្ព័ន្ធរួម៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៃគណ បក្សក្រសួងស្ថាប័នរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងក្រុមការងារគណបក្សចុះមូលដ្ឋាន ជាច្រើនរូបទៀតធ្វើឲ្យចំនួនសមាជិកសរុបដែលបានចូលរួមមាន ៣,៤២០ រូបបានចូលរួម។
អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈកំណត់ក្នុងស្មារតីសាមគ្គីឯកភាពខ្ពស់ ប្រជាធិបតេយ្យទូលំទូលាយនិង ទទួលខុសត្រូវខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិនិង ប្រជាជនហើយបានសម្រេចលទ្ធផលដូចខាងក្រោម ៖
១.អង្គសន្និបាត បានពិភាក្សានិងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារ គណបក្ស ឆ្នាំ ២០១៩ និងទិសដៅភារកិច្ច ឆ្នាំ ២០២០”។ ព្រមជាមួយនេះ អង្គសន្និបាតបានពិភាក្សានិងក្តាប់ជាប់នូវតួនាទីភារកិច្ច របៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពីកំណែទម្រង់រដ្ឋបាលថ្នាក់ ក្រោមជាតិ។
២.អង្គសន្និបាត កត់សម្គាល់ប្រកបដោយមោទនភាពចំពោះការវិវត្តដ៏ល្អប្រសើរនៃសភាពការណ៍ទូទៅរបស់ជាតិដែលកំពុងបន្តឈានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិ ភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ។ ក្នុងសារពីរនេះអង្គសន្និបាតសូមសម្តែងនូវការគោដឹងគុណដ៏ជ្រាលជ្រៅចំបោះជនរួមជាតិនៅគ្រប់ទិសទីទូទាំងនៅក្នុង ប្រទេសទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ពីតម្លៃដ៏ធមធេងនៃសុខសន្តិភាព ប្តេជ្ញាថែរក្សាសន្តិភាព ហើយបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុង ការរាំងស្តាត់និងធ្វើបរាជ័យនូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយមដែលប៉ុនបងសរស់រាជរដ្ឋាភិបាលស្របច្បាប់និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា ។ ព្រមជាមួយនេះ អង្គសន្និបាត បានពិនិត្យពិចារយ៉ាងល្អិតល្អន់ អំពីបញ្ហាប្រឈម និង ហានិភ័យនានា ចំពោះប្រទេសជាតិដែលត្រូវបន្តពុះពារជម្នះ និងដោះស្រាយ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជា ជន, ការការពារឯករាជ្យ អធិបតេយ្យជាតិប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងក្នុងការកសាងពង្រឹងគណបក្សនៅគ្រប់ថ្នាក់ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំឲ្យ ឆ្លើយតបទៅនឹងសំណូមពនៃភារកិច្ចដែលកាន់តែមានទំហំធំឡើង។
៣.អង្គសន្និបាត សម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកនៃក្រុម ប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទូទាំងប្រទេសដែលបានផ្តល់ ការជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានចេញទៅបោះឆ្នោតនិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣កាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០១៩ ធ្វើ ឲ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានលទ្ធភាពក្នុង ការបន្តដឹកនាំនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក្នុងនោះមានការជំរុញ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានស្របតាមបំណងប្រាថ្នារបស់ប្រជាជន។
៤.អង្គសន្និបាត បានពិនិត្យ និងវាយតម្លៃថា ចលនានៃកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ថ្នាក់និងគ្រប់ផ្នែកបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនជាពិសេសកំណែទម្រង់ រដ្ឋបាលសាធារណៈ ,កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការប្រឆាំងអំពើពុករលួយ ។ ជាមួយគ្នានេះកំណែ ទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌និងកំណែទម្រង់ផ្សេងៗទៀតក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំងដែលបានធានាដល់ការលើកកម្ពស់អភិបាលកិច្ចស្ថាប័នការអភិវឌ្ឍធន ធានមនុស្សការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពនិងតម្លាភាពការពង្រឹងយុត្តិធម៌និងសមភាពក្នុងសង្គមនិងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរ ភាព បរិយាប័ន្ន និងសមធម៌។ក្នុងទិសដៅបន្តទៀតសន្និបាតលើកកម្ពស់ការតាំងចិត្តខាងនយោបាយរបស់គ្រប់ថ្នាក់គ្រប់ផ្នែកនិងមន្ត្រីគ្រប់ៗរូប ដើម្បីបន្តជំរុញអនុវត្ត ដោយឆន្ទៈមោះមុត ស្មោះដៃគ្នានូវការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់”។
៥.អង្គសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពចំពោះលទ្ធផលដ៏ល្អប្រសើរដែលសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្តែង ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើនខ្ពស់ក្នុងអត្រា ៧,១% ដែលគាំទ្រដោយកំណើនដ៏ល្អនៃវិស័យសេវាកម្មនិងកំណើនខ្ពស់ នៃវិស័យឧស្សាហកម្ម ទោះបីជាវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី ។កំណើននេះត្រូវបានជំរុញដោយសន្តិភាពនិងស្ថិរភាពនយោបាយដែលបានផ្តល់ទំនុកចិត្ត ដល់វិនិយោគិនក្នុងប្រទេសនិងពីក្រៅប្រទេស ក្នុងការបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងលើគ្រប់វិស័យព្រមទាំងជំរុញឲ្យមានការកើនឡើងនូវការប្រើប្រាស់ក្នុង ស្រុក និង ពាណិជ្ជកម្មអន្តរជាតិ ។ លើមូលដ្ឋានសមិទ្ធផលសេដ្ឋកិច្ចនេះក្នុងក្របខណ្ឌសង្គមទាំងមូលជីវភាពរស់នៅរបស់ ប្រជាជនមានភាពកាន់តែប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈផលិតផលសរុបក្នុងស្រុកជាមធ្យម សម្រាប់ មនុស្សម្នាក់ៗ បានកើនពី ១ ៥៤៨ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ ដល់ ១៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។ ជាមួយគ្នានេះកម្ពុជាបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្នុងអត្រាក្រោម ១០% ។ ម្យ៉ាងទៀតទោះបីស្ថិតក្នុងបរិកាណ៍មិនប្រាកដ ប្រជានៃសេដ្ឋកិច្ចសកល ក៏កម្ពុជានៅតែអាចរក្សាបានសន្តិសុខការងាររបស់ប្រជាជន ព្រមទាំងរក្សាបានអត្រាអតិផរណាទាបក្នុងរង្វង់ ១,៨% ប៉ុណ្ណោះ។
៦.អង្គសន្និបាត បន្តជំរុញខ្លាំងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមតាមរយៈការ ពង្រឹងនិងអភិវឌ្ឍប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គមឲ្យ កាន់តែមានវិសាលភាពនិងប្រសិទ្ធភាពពង្រឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនជាអតិបរិមា ។ខិតខំរក្សាសន្តិសុខការងាររបស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករដើម្បីរក្សាស្ថិរភាពថ្លៃកសិផល និងការ ពង្រីកទីផ្សារកសិផលរក្សាស្ថិរភាពនៃការរស់នៅរបស់ប្រជាជនតាមរយៈការយកចិត្តទុកដាក់រក្សាស្ថិរភាពថ្លៃទំនិញចាំបាច់នានាសម្រាប់ជីវភាពប្រចាំថ្ងៃការបន្តពង្រីក វិសាលភាពគ្របដណ្តប់នៃបណ្តាញអគ្គិសនីជនបទនិងការសិក្សាលទ្ធភាពបន្តកាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹកស្អាតសម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារ ណាដាក់ចេញនូវវិធានការគោលនយោបាយផ្សេងៗ ទៀត។
៧.អង្គសន្និបាតប្រឆាំងដាច់ខាតមិនឲ្យចលនាបដិវត្តន៍ពណ៌កើតឡើងវិញបានឡើយនិងជំរុញការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ចំពោះអង្គការចាត់តាំងឬបុគ្គលណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ។ បន្តជំរុញអនុវត្តវិធានការមុតស្រួចនានាដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមឲ្យបានរឹងមាំធ្វើឲ្យប្រជា ជនទទួលបាននូវសន្តិសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្តព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ធុរជនក្នុងការបណ្តាក់ទុននិងប្រកបមុខរបរនានានៅកម្ពុជា។ ព្រមជាមួយនោះ អង្គសន្និបាតបញ្ជាក់ជំហរឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តថែរក្សាពួនជ្រលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា។
៨.អង្គសន្និបាតជំរុញលើកកម្ពស់ស្មារតីនៃសង្គមជាតិក្នុងការថែរក្សាសន្តិភាពដោយមានការរៀបចំពិធីជួបជុំមហាជននៅថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីរំឭកខួប នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ការកសាងស្តបអនុស្សាវរីយ៍នៃនយោបាយឈ្នះឈ្នះ នៅតាមតំបន់មួយចំនួនដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រជាក់ស្តែង និងការ បន្តអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹងនិងការចងចាំរបស់មហាជនអំពីខ្លឹមសារនិងអត្ថន័យនៃនយោបាយឈ្នះឈ្នះ។
៩.អង្គសន្និបាតធ្វើការកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ស្មុគស្មាញប្រកបដោយការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅឆាប់រហ័សនិងពិបាកប៉ាន់ស្មានដែលបានបង្កនូវបញ្ហាប្រឈមនិងហានិភ័យកាន់តែច្រើនទាំងខាងយោធា សន្តិសុខ សេដ្ឋកិច្ច និងសង្គមក្នុងពេលដែលបណ្តាប្រទេសកំពុងខិតខំដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ជាមួយគ្នានេះប្រទេសខ្លាំងៗមួយចំនួននៅតែបន្តប្រើប្រាស់បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបំពានលើអធិបតេ យ្យរបស់ប្រទេសដែលខ្សោយជាងខ្លួន ។ស្ថានការណ៍នេះបានដាក់សម្ពាធនិងគំរាមកំហែងដល់អព្យាក្រឹតភាព ឯករាជ្យនិងអធិបតេយ្យជាតិ ហើយក៏បានជះឥទ្ធិពលផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ក្នុងករណីនេះអង្គសន្និបាតវាយតម្លៃខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលបានការពារដាច់ខាតដោយជោគជ័យនូវឯករាជ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព នយោបាយ និងឯកភាពជាតិ ពង្រីកបានភាពអំណោយផលដលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងរក្សាភ្ជាប់បាវចនា”កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតី ឯករាជ្យ” ។
កម្ពុជាបន្តគាំទ្រលើកស្ទួយ ពង្រឹងពហុភាគីនិយមនៅក្នុងទំនាក់ទំនងអន្តរជាតិនិងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងជាសាកល ដើម្បីសន្តិភាព សន្តិសុខនិងការអភិ វឌ្ឍដោយចីរភាព ។ បន្តពង្រឹងពូនជ្រុំដ៏ចំណងមិត្តភាពជាមួយបណ្តាប្រទេសជាពិសេសជា មួយប្រទេសជិតខាង ខិតខំបន្តដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់សំដៅកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំ យូរអង្វែង។
១០.អង្គសន្និបាត សម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន ក្រុមការងារគណបក្សចុះមូលដ្ឋានមន្ត្រីនិងសមា ជិកសមាជិកាគណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តខិតខំសម្រេចនូវរាល់ភារកិច្ចដែលគណបក្សបានដាក់ចេញ ។ អង្គសន្និបាតមានជំនឿយ៉ាងមុតមាំថាគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន មន្ត្រី សមាជិក សមាជិកាគណបក្ស គ្រប់រូបនឹងបន្តការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ឆន្ទៈមុតស្រួចធ្វើជាស្នូលនៃចលនារបស់ប្រជាជនដើម្បីសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀតជូនជាតិ និងប្រជាជនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។អង្គសន្និ បាតប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលធ្វើការពិនិត្យនិងសិក្សាខ្លឹមសារនៃលក្ខន្តិកៈគណបក្សអំពីចំណុចដែលត្រូវកែប្រែឬបំពេញបន្ថែម ឲ្យឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្តែងដើម្បីឈានទៅធ្វើវិសោធ នកម្មលក្ខន្តិកៈគណបក្សក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅពេល ខាងមុខ។
១១.អង្គសន្និបាតសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូលបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលនៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខិតខំរួមគ្នាថែរក្សា ពូនជ្រំសមិទ្ធផលនៃសង្គមជាតិ ការពារសន្តិ ភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។
អង្គសន្និបាត ប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ នេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ៕BR