ដោយបាយ័ន/ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ទៀតត្រូវបានឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យចំនួន៤នាក់មុនត្រូវឃាត់បន្ទាប់ពីកើតហេតុរួច។ដោយជនទាំង៦នាក់បានធ្វើសកម្មភាពកាប់សម្លាប់យុវជនម្នាក់បន្ទាប់មានជម្លោះពាក្យសម្តីជាមួយគ្នានៅក្លិបកាឡាក់ស៊ីកាលពីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០កន្លងទៅ។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោទិត្យណារ៉ុងស្នងការនិងលោកឧត្តមសេនីយ៍ត្រីភឹងចិន្ដារ៉េតស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។រួមមានកម្លាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលខេត្តសៀមរាប។
សូមបញ្ជាក់ថាជនរងគ្រោះគឺមានឈ្មោះហេងវិឆ័យភេទប្រុសអាយុដែលបានស្លាប់កាលពីយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០។ជនរងគ្រោះត្រូវបានជនសង្ស័យទាំង៤នាក់កាប់សម្លាប់ដោយសារតែជម្លោះបន្តិចបន្តូចក្នុងក្លិបកាឡាក់ស៊ី។ក្រោយពីមានការឈ្លោះក្នុងក្លិបដោយមានការបំបែកពីសន្តិសុខជនរងគ្រោះបានជិះម៉ូតូចេញទៅផ្ទះ។
តែត្រូវជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែលក៏នាំគ្នាស្កាត់ឱ្យឈប់កាប់យកតែម្ដងនិងកាំបិតខ្វែវត្រូវនិងបក្ខពួកជនល្មើសកាប់ថែម១ដាវទៀតត្រូវខ្នងជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីពេទ្យ។
សូមបញ្ជាក់ថាជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ខែមករាឆ្នាំឆ្នាំ២០២០ឈ្មោះគង់សូរិយាហៅទើយភេទប្រុសអាយុ២០ឆ្នាំ,ទី២មានឈ្មោះលុនចំរើនរិតហៅវិតភេទប្រុសអាយុ១៨ឆ្នាំទី៣មានឈ្មោះងួនធារ៉ាហៅហល់ភេទប្រុសអាយុ១៨ឆ្នាំនិងទី៤មានឈ្មោះវ៉នវែន ហៅវ៉ែន អាយុ២១ឆ្នាំ។
រហូតដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២០បន្ទាប់ពីសួរចម្លើយនិងសារភាពផងនោះកម្លាំងសមត្ថកិច្ចក៏បានបន្តដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតគឺទី១មានឈ្មោះ ចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំដែលជាម្ចាស់ខ្វែវនិងទី២មានឈ្មោះអុលពិសិដ្ឋហៅសិទ្ឋភេទប្រុសអាយុ១៨ឆ្នាំ។
ដោយឡែកចំពោះវត្ថុតាងដកហូតដែលដកហូតបាននោះរួមមានម៉ូតូម៉ាកDreamជិះធ្វើសកម្មភាព២គ្រឿង,ដាវ១ដើម,កាំបិតខ្វែវ១ដើមនិងស្លាកលេខម៉ូតូ១សន្លឹក។បច្ចុប្បន្ននេះផងដែរជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
ដោយឡែកនៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០លោកឧត្ដមសេនីយ៍ត្រីភឹងចិន្ដារ៉េតស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌបាននាំយកថវិកាចំនួន២លានរៀលមកឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការដោយថវិកាចំនួន១លានរៀលជារបស់លោកស្នងការនិង១លានរៀលទៀតជាថវិកាផ្ទាល់ខ្លួនរបស់លោកភឹងចិន្ដារ៉េតស្នងការរងផងដែរ៕S/
រូបភាព÷ឃាត់ជនសង្ស័យបានចំនួន២នាក់បន្ថែមលើ៤នាក់ដែលបានធ្វើការកាប់សម្លាប់យុវជនម្នាក់នៅក្រុងសៀមរាប៕ បាយ័ន