យោធាចិនកាលពីថ្ងៃអាទិត្យទី០២កុម្ភៈបានការអនុញ្ញាតអោយចូលគ្រប់គ្រងមន្ទីរពេទ្យសង់ជិតហើយមួយនៅក្រុងវូហានដើម្បីទទួលព្យាបាលអ្នកជម្ងឺបង្កឡើងដោយកូរ៉ូណាវីរុសថ្មីដែលត្រូវបានចាត់ទុកជាគ្រោះអាសន្នសុខភាពអន្តរជាតិ។
បុគ្គលិកពេទ្យយោធាប្រមាណ១.៤០០នាក់នឹងព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យមានគ្រែ១.០០០ ដែលគេដាក់ឈ្មោះថា«ភ្នំព្រះអគ្គី»។វានឹងទទួលអ្នកជម្ងឺដំបូងនៅថ្ងៃចន្ទទី០៣កុម្ភៈ ក្រោយពីសាងសង់បាន១០ថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួរ បាននិយាយថាបុគ្គលិកពេទ្យយោធាជាច្រើន ធ្លាប់បានប្រយុទ្ធនឹងកូរ៉ូណាវីរុសមួយទៀត គឺជម្ងឺផ្លូវដង្ហើមស្រួចស្រាល់(Sars)ដែលបានសម្លាប់មនុស្ស៦៥០នាក់នៅចិនដីគោកនិងហុងកុងកាលពី១៧ឆ្នាំមុន។
វាជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យបំរុង២ ដែលចិនបានសំរេចអោយសាង់សង់ភ្លាមៗដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យនានាដែលជោរជន់ដោយអ្នកជម្ងឺនៅក្រុងវូហាន។
មន្ទីរពេទ្យទី២ជាមួយនឹងគ្រែពេទ្យ១.៦០០ ឈ្មោះ «ភ្នំអាទិទេពផ្គរ» គ្រោងនឹងចាប់ផ្តើមទទួលអ្នកជម្ងឺនៅថ្ងៃព្រហស្បតិ៍ ។
អ្នកក្រុងវូហាន១១លាននាក់បានស្ថិតក្រោមការដាក់នៅដាច់ពីគេអស់អស់១សប្តាហ៍មកហើយ និងពួកគេជាច្រើនបានត្អូញត្អែរអំពីការរង់ចាំយូរម៉ោងដើម្បីចូលជួបគ្រូពេទ្យ។
កូរ៉ូណាវីរុសថ្មី ដែលត្រូវគេជឿថាមាប្រភពចេញពីផ្សារលក់សត្វព្រៃមួយក្នុងក្រុងវូហាន បានសម្លាប់មនុស្សជាង៣០០នាក់និងចម្លងទៅមនុស្សជាង១៤.០០០នាក់ទៀតនៅចិន៕ប្រែសម្រួល៖វាសនា
មន្ទីរពេទ្យ«ភ្នំព្រះអគ្គី»ត្រូវសង់ជិតហើយបន្ទាប់ពីចាប់ផ្តើមសាងសង់បាន៨ថ្ងៃ
បុគ្គលិកពេទ្យយោធាប្រមាណ១.៤០០នាក់នឹងព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យបំរុងនេះ