​ពីរ​ថ្ងៃ​ចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង​ប្រគល់ឱ្យ​មេព្រៃ​

264
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កាលពី​ថ្ងៃទី​១​និង​ទី​២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​ចុះ​ចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​២​គ្រឿង​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​។​
លោក​វរសេនីយ៍ទោ​ម៉េង​សំណាង​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បានឱ្យដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ចំនួន​ពីរលើក​។ លើក​ទី​១​បង្ក្រាប​នៅ​ចំណុច​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​បាន​ឈើ​មួយ​គោយន្ត​ជាង​២​ម៉ែត្រគូប​។​ម្ចាស់​ឈើ​មានឈ្មោះ​មាណ​ខាន​រស់នៅ​ភូមិ​គោក​ឫស្សី​ឃុំ​ប​ល្ល័​ង​ស្រុក​ប្រាសាទបាគង​។​

លើក​ទី​២​បង្ក្រាប​នៅ​ភូមិ​យាង​ឃុំ​ឫស្សី​លក​ស្រុក​ជីក្រែង​ម្ចាស់​ឈើ​គេចខ្លួនបាត់​ដោយ​ទម្លាក់​ឈើ​ទុក​នៅផ្ទះ​អ្នកភូមិ​។​ឈើ​ប្រភេទ​ក្តារ​មាន​ប្រមាណ​ជាង​៤​ម៉ែត្រគូប​។​លោក​បញ្ជាក់ថា​ឈើ​ទាំងនោះ​បាន​ដឹក​យកទៅ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​តាម​ស្រុក​និ​មួយៗ​រក្សាទុក​។
​សូមបញ្ជាក់ថា​ជំនួញ​ឈើ​ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ព្រះវិហារ​ចូលមក​កាន់​ខេត្តសៀមរាប​ផ្តើម​កំរើក​ជាថ្មី​ទៀតហើយ​ក្រោយពី​ស្ងប់ស្ងាត់​មួយរយៈ​។​ការដែល​ក្រុម​ឈ្មួញ​ផ្តើម​កំរើក​មកវិញ​បាន​នេះ​ត្រូវបាន​អះអាងថា​សមត្ថកិច្ច​តាម​ដងផ្លូវ​ជា​អ្នកបើក​ភ្លើង​ខៀវ​។​មិន​ចឹ​ង​ទេវា​សនា​ឈ្មួញ​ទាំងនោះ​មិន​ខុសពី​គោយន្ត​កន្ត្រៃ​ទាំងពីរ​គ្រឿង​ខាងលើ​នេះឡើយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ