គីម​យ៉ា ដើមឆ្នាំ​ថ្មី កាន់តែ​បញ្ចេញ​សិច​ស៊ី​ខ្លាំង​ដៃ​ជាង​មុន​

791
ចែករម្លែក

ភ្នំពេញ​៖ ឆ្លង​ចូលឆ្នាំថ្មី រហូតទើប​បញ្ចប់​ការអបអរ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន​ថ្មីៗ តារា​ម៉ូ​ដែល កញ្ញា គុយ គីម​យ៉ា (​គីម​យ៉ា​) បានបង្ហាញ​ជាថ្មី ដោយ​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​ដៃជាង​មុន​ទៅទៀត ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​
​ ​
​ដើមឆ្នាំ​២០២០ តារា​បង្ហាញ​ម៉ូត កញ្ញា គីម​យ៉ា បានធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល និង​នាំគ្នាប្រឹង​មើលចំពោះ​រូប​របស់​នាង​ជាច្រើន​សន្លឹក បង្ហោះ​ដោយ​ភាព​សិច​ស៊ី បញ្ចេញ​សាច់​ស្ទើរតែទាំងអស់ ខណៈ​នាង​ទៅលេង​សមុទ្រ​ស្លៀក​ឈុត​ប៊ី​គី​នី ជាពិសេស​បញ្ចេញ​ដើមទ្រូង​ឱ្យមើលច្បាស់ៗ​តែម្តង​។​

រូបថត​ទៅលេង​សមុទ្រ​លើក​នេះ នាង​បង្ហោះកាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​ចំពេល​អបអរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន ដោយ​កញ្ញា គីម​យ៉ា ទៅលេង​សមុទ្រ​តំបន់​បូរ៉ា​កៃ (Boracay) នៅ​ប្រទេស​ហ្វីលីពីន​។ លើក​នេះ នាង​បង្ហាញ​សកម្មភាព​សប្បាយ និង​បញ្ចេញ​ភាព​សិច​ស៊ី យ៉ាង​ពេញ​មួយ​ទំហឹង ធ្វើឱ្យ​ហ្វេ​ស​ប៊ុ​ក ទទួល​ការគាំទ្រ និង​ពិសេស​ប្រុសៗ​នាំគ្នា​បញ្ចេញមតិ ពេញចិត្ត​។

​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ តារា​បង្ហាញ​ម៉ូត​រូបនេះ ត្រូវបាន​អ្នកលេងហ្វេ​ស​ប៊ុ​ក មើលឃើញ​រូបថត​នាងបញ្ចេញ​ភាព​សិច​ស៊ី ហើយ​មាន​ខ្លះហ៊ាន​បញ្ចេញ​សាច់​ទ្រូង បាំង​តែ​អាវ​ក្នុង​ប៉ុណ្ណោះ ធ្វើឱ្យ​ភ្ញាក់ផ្អើល​តែម្តង​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​នាង ​ខ្លះ​នាំគ្នា​សរសើរ ខ្លះ​នាំ​ពេញចិត្ត ចំពោះ​ការ​ហ៊ាន​ថតរូប​សិច​ស៊ី​បញ្ចេញ​បែបនេះ​។​

​សូមបញ្ជាក់ថា កញ្ញា គីម​យ៉ា ជា​តារា​បង្ហាញ​ម៉ូត​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំមកហើយ នាង​លេចធ្លោ និង​មាន​ទីផ្សារការងារ ចាប់តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ ហ្វេ​ស​ប៊ុ​ករ​បស់ នាង មាន​ឈ្មោះថា “KimyaKuy” ។ គីម​យ៉ា ជា​សមាជិក​ក្រុម​ម៉ូត​ដែល​របស់​ពិធីការ​លោក វុទ្ធី ដែលមាន​ក្រុម​ស្រី​ស្អាត​ប្រមាណ​ជាង​១០​រូប​។​

​កញ្ញា គីម​យ៉ា មួយរយៈ​នេះ​មាន​ទីផ្សារការងារ​ជាប់​រហូត ហើយ​ជាពិសេស​តារា​លេចធ្លោ ដែលមាន​វត្តមាន​ដើរ​ម៉ូត និង​ផ្សព្វផ្សាយ​ជាប្រចាំ​ឱ្យ​ក្រុមហ៊ុន Rf3 World​។ នាង​ជា​អ្នក​ខេត្តសៀមរាប ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រៅពី​អាជីព​ម៉ូ​ដែល​នេះ នាង​ជា​អ្នកលក់​អន​ឡាយ​ម្នាក់ និង​បើក​ផ្ទះសំណាក់​ផ្ទះ​តូច​មួយកន្លែង​នៅ​ក្រុង​សៀមរាប​ទៀតផង​៕ ដោយ​៖ បូ​រិ​ន​/Ha