Home ព័ត៌មានអន្តរជាតិ បារាំងនឹងបង្ក...

បារាំងនឹងបង្កើនវត្តមានយោធានៅតំបន់សាហែលដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ពួកជីហាដ

ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអាទិត្យទី២កុម្ភៈថាខ្លួននឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងសាហែល ដោយបន្ថែមកងទ័ពចំនួន ៦០០ នាក់ទៀតទៅក្នុងប្រតិបត្តិការដែលមានកងកម្លាំងស្រាប់ ៤.៥០០ នាក់របស់ខ្លួននៅក្នុងប្រទេសម៉ាលីនិងប្រទេសចំនួនបួនផ្សេងទៀតនៅក្នុងតំបន់នោះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ផ្លរិន ផាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងជំនួយភាគច្រើននឹងត្រូវដាក់ពង្រាយនៅចុងខែនេះនៅក្នុងតំបន់ព្រំដែនដែលភ្ជាប់ប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ ដើម្បីប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជីហាដ។

ប្រភពយោធាមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាបារាំង ដែលកំពុងព្យាយាមគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងតំបន់បន្ទាប់ពីបាត់បង់កងទ័ព ១៣ នាក់នៅក្នុងការបើកយន្តហោះបុកគ្នាកាលពីខែវិច្ឆិកាកន្លងទៅ ក៏នឹងបញ្ជូនរថពាសដែកប្រហែល ១០០ គ្រឿងទៅកាន់តំបន់ផងដែរ។

ចំណាត់នេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សាដែលបង្កឱ្យមានអារម្មណ៍អសន្តិសុខខ្លាំងឡើងក្នុងចំណោមប្រជាជនក្នុងតំបន់។

គ្រោះថ្នាក់កាលពីខែវិច្ឆិកាគឺជាការបាត់បង់យោធាដ៏ធំបំផុតរបស់បារាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយបានជំរុញឱ្យលោកប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រុង និយាយថាទីក្រុងប៉ារីសនឹងចាប់ផ្តើមពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ទៅលើប្រតិបត្តិការ Barkhane របស់ខ្លួន ជាមួយ “ជម្រើសទាំងអស់ស្ថិតនៅលើតុស្រាប់”៕ ដោយ៖ កញ្ញាដាលីស

បារាំងនឹងបញ្ជូនទ័ព៦០០នាក់ទៀតទៅតំបន់សាហែល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...