ថៃទំនងជោគជ័យក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយលាយបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគសម្រាប់ព្យាបាលគ្រុនផ្តាសាយនិងហ៊ីវ

ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃអាទិត្យទី២កុម្ភៈថាស្ត្រីជនជាតិចិនម្នាក់ដែលឆ្លងវីរុសថ្មីវូហានបានបង្ហាញពីភាពធូរស្បើយឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីស្ត្រីនោះត្រូវបានព្យាបាលដោយការបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគផ្សេងៗ ដែលប្រើដើម្បីព្យាបាលគ្រុនផ្តាសាយនិងហ៊ីវ។

វេជ្ជបណ្ឌិត ក្រែងសាក់ អាតទីផនវ៉ានិច បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងថា អ្នកជំងឺអាយុ ៧១ ឆ្នាំបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាចំនួន ៤៨ ម៉ោងបន្ទាប់ពីគ្រូពេទ្យថៃបានផ្តល់ថ្នាំដែលលាយបញ្ចូលគ្នានេះ។

លោកក្រែងសាក់បាននិយាយថា “លទ្ធផលមន្ទីរពិសោធន៍វិជ្ជមាននៅលើវីរុសកូរ៉ូណាបានវិវត្តទៅជាអវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោង។ ពីការហត់នឿយពីមុន ឥឡូវលោកស្រីអាចអង្គុយលើគ្រែបាននៅ ១២ ម៉ោងក្រោយ”។

លោកវេជ្ជបណ្ឌិតក្រែងសាក់បាននិយាយថាក្រុមវេជ្ជបណ្ឌិតបានបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងគ្រុនផ្តាសាយ Oseltamivir ជាមួយថ្នាំ Lopinavir និង Ritonavir ដែលជាថ្នាំប្រឆាំងនឹងមេរោគប្រើដើម្បីព្យាបាលហ៊ីវ។

ព័ត៌មាននេះកើតឡើងនៅពេលវីរុសថ្មីបានឆក់យកជីវិតមនុស្សលើកដំបូងនៅក្រៅប្រទេសចិនគឺបុរសជនជាតិចិនអាយុ ៤៤ ឆ្នាំម្នាក់ដែលបានស្លាប់នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៣០០ នាក់។

រហូតមកដល់ពេលនេះប្រទេសថៃបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៩ ករណី ដែលគេជឿថាមានដើមកំណើតនៅទីក្រុងវូហានភាគកណ្តាលប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...