ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសសរុបនៅចិនឥឡូវឡើងលើ ១៧.២០០នាក់ បន្ទាប់ពីមនុស្ស២.៨២៩នាក់ទៀតបានឆ្លងនៅ២៤ម៉ោងកន្លងមក នេះបើតាមការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលជាតិចិនកាលពីថ្ងៃពុធទី០៣កុម្ភៈ។
ក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន គណៈកម្មាធិការបាននិយាយថា មានអ្នកស្លាប់ថ្មីបន្ថែម៥៧នាក់ទៀតពីវីរុសនេះ ដោយជនរងគ្រោះទាំងអស់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ជាហេតុនាំឲ្យចំនួនមនុស្សស្លាប់សរុបនៅទូទាំងប្រទេសដោយសារជំងឺឆ្លងនេះកើនដល់៣៦១នាក់ គឺលើសការស្លាប់ដោយជំងឺSars(៣៤៩នាក់)នៅចិនដីគោកកាលពី១៧ឆ្នាំមុន។
វីរុសថ្មីនេះត្រូវគេជឿថាបានលេចមុខឡើងកាលពីខែធ្នូ ឆ្នាំមុន ចេញពីផ្សារលក់សត្វព្រៃមួយនៅក្នុងក្រុងវូហាននៃខេត្តហ៊ូប៉ី។ជំងឺឆ្លងនេះបានរីកធំក្លាយជាគ្រោះអាសន្នសុខភាពសកលមួយ ដោយអ្នកឆ្លងវាត្រូវបានគេរកឃើញនៅជាងម្ភៃប្រទេស ហើយជនរងគ្រោះដល់ជីវិតលើកដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសហ្វីលីពីន។វាកើតលើបុរសវ័យ៤៤ឆ្នាំម្នាក់ទៅពីទីក្រុងវូហាន៕ប្រែសម្រួល៖វាសនា/Ha
ផែនទីនិងតារាងបង្ហាញការឆ្លងរាលដាលនៃកូរ៉ូណាវីរុស