បញ្ជូនជសង្ស័យ​​បីនាក់ ទៅតុលាការ​ពី​​បទជួញដូរ​គ្រឿង​ញៀន​

ដោយៈគ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០បានបញ្ជូនជនសង្ស័យបីនាក់និងថ្នាំម៉ាទឹកកក២ថង៉ទៅតុលាការក្រោយពេលកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិឃុំស្នឹងនៃអធិការនគរ​បាលស្រុកបាណន់ឃាត់ខ្លូនបានកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃ១ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិបឹងក្រដាល ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។

លោក សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ជន
សង្ស័យប្រុសទាំងបីនាក់មាន១ឈ្មោះ ចំរ៉ើន សាវ៉ុន អាយុ២៧ឆ្នាំ, ២.ឈ្មោះ ចំរ៉ើន សាវឌ្ឍ ហៅបាវ អាយុ២៩ឆ្នាំ និង៣ឈ្មោះស ណាវ័ន្តហៅរ៉ាក់អាយុ២៦ឆ្នាំ។ទាំងបីនាក់នៅភូមិបឹង
ក្រសាល ឃុំស្នឹង ស្រុកបាណន់។

ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកក
ICE)ចំនូន២ថង់ទម្ងន់០,៨៥ក្រាម ទូរស័ព្ទ២គ្រឿង សម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងលុយខ្មែរចំនួន៥ម៉ឺនរៀល។

លោក សុខ និមល បានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់និងវត្ថុតាងត្រូវ បានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជនទៅតុលាការចាត់ការតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular