ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីឃើញថាមានការលូតលាស់និងទទួលផលល្អៗមកវិញគ្រាន់ជាទីកក់ក្តៅផង។ការរស់នៅកើតបញ្ហាប្រទាំងប្រទើសនិងក្រុមមនុស្សប៉ងអាក្រក់ច្រើនគប្បីប្រយ័ត្នប្រយែង។អ្នកអាជីវករមានការលូតលាស់ទៅមុខគួរសមហើយការរកផលកម្រៃទៀតសោតគ្រាន់បានមួយកក់ក្តៅ។
សម្ព័ន្ធស្នេហាប្រុសស្រីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកជួបរឿងខ្វាយខ្វល់ផ្លូវចិត្តបន្តិចហើយ ភាពរកាំរកូសទាំងនៅក្នុងផ្ទះសម្បែងនិងសូម្បីតែនៅក្រៅផ្ទះក្តីក៏មានច្រើន។ចំណែកបញ្ហាទ្រព្យធនមានការខ្សត់ខ្សោយហើយសំបូរហូរចេញឯការហូរចូលនោះមានភាពតានតឹងខ្លាំងបន្តិច។ការរស់នៅពិសេសស្វាមីភរិយារមែងតែកើតការចង់ចាញ់ឈ្នះដោយមានការប៉ះទង្គិចឈ្លោះប្រកែកគ្នាញឹកញាប់ ដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទេនោះរឿងរាវអាចរីកធំឡើងៗ រហូតមិនអាចបញ្ចប់បានដោយងាយនោះឡើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនក្នុងអំឡុងពេលនេះដោយពេលខ្លះមានសង្ឃឹមឯពេលខ្លះកើតទុក្ខរកថាមិនត្រូវ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះមិនថាទាក់ ទងការងារ ជជែកបញ្ហាសំខាន់ឬប្រកបពិធីអ្វីមួយតែងផ្តល់ផលល្អៗមកវិញផងដែរ។ អ្នកប្រកបរបររកស៊ី ជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់ កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងពីព្រោះពុំមានសុវត្តិភាពប៉ុន្មានទេពិសេសឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬចុះធ្វើកិច្ចការងារតូចធំផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬបណ្តាក់ទុនធ្វើអ្វីមួយមិនត្រូវប្រថុយប្រថានពេកឡើយ ហើយត្រូវតែចងចាំថាត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងធ្វើអ្វីមួយ ទើបមិនជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំអាពាហ៍ ពិពាហ៍ជាការប្រពៃគួរសម៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះធ្វើឱ្យដំណើរជីវិតរបស់លោកអ្នក កើតការរាំងស្ទះនិងមានរឿងរាវចូលមកអុកឡុកយាយីច្រើន។ ចំពោះការ ប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វ មួយដង។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។
សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ហេតុនេះបើអាចពន្យាពេលបានក៏ ប្រសើរដែរ។លោកអ្នកអាចមានអ្វីបាំងចិត្តធ្វើឱ្យជួបនូវបញ្ហារកាំចិត្តច្រើន។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនលោកអ្នកមិនគប្បីចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅ ពេលក្រោយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិចប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកបើធ្វើអ្វីតែងបង្ហាញលទ្ធផលឱ្យឃើញគ្រាន់ជាទីកក់ក្តៅ ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការរកផលចំណូលមានភាពសុខដុមនិងលោក អ្នកអាចរកផលកម្រៃចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវមានចិត្តត្រជាក់និងប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ទាំងស្ត្រីបុរសក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនត្រូវមានអារម្មណ៍មួម៉ៅឬតប់ប្រម៉ល់ច្រើនឡើយពីព្រោះនាំកើតឧបទ្រពចង្រៃមានតែរឿងរាវជម្លោះវិវាទអសារឥតការប៉ុណ្ណោះ។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិត ឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។
រីឯសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការ សប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីលេងល្បែងស៊ីសងឡើយពីព្រោះថាមានតែអន្តរាយច្រើនជាងនិងក្រៅពីនេះការបំពេញការងារអ្វីតែងមិនសម្រេចដូចគាប់បំណងប៉ុន្មាននោះដែរ។ចំពោះអ្នកអាជីវករលោកអ្នកមិនត្រូវលោភលន់ចង់បានជ្រុលឬមានភាពច្រណែនឈ្នានីសមិនមើលមុខមើលក្រោយបើពុំនោះនឹងនាំផលលំបាកដាក់ខ្លួនទៅវិញទេ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនត្រូវភ្លើតភ្លើននឹងសេចក្តីស្នេហាឡើយត្រូវចេះអប់រំខ្លួនឯងទើបប្រសើរបំផុត៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការ បានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រេចចិត្តរឿងសំខាន់ឬចុះប្រកប ការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕