Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ី​និ...

ឥណ្ឌូណេស៊ី​និង​សិង្ហ​បុរី​រារាំង​ពួក​អ្នកទេសចរ​មក​ពី​ចិន​

​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​ថ្ងៃទី​២ ខែ​កុម្ភៈ​បាន​រារាំង​ការចូល​របស់​ពួក​អ្នកទេសចរ​ដែល​បាន​ស្នាក់នៅ​ប្រទេស​ចិន​អស់​រយៈពេល​១៤​ថ្ងៃ​មកនេះ​ដោយ​ការ​ព្រួយ​​បារម្ភ​អំពី​កូរ៉ូណា​វីរុស​ខណៈ​ដែល​ពលរ​ដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​ឈម​នឹង​ការតវ៉ា​ពី​ពួក​អ្នកស្រុក​អំពី​ការវិលត្រឡប់​របស់​ពួកគេ​មក​​ប្រទេស​របស់​ពួកគេ​។​

​មិនទាន់​មាន​ករណី​ណាមួយ​នៃ​ការឆ្លង​វីរុស​ផ្លូវដង្ហើម​នេះ​នៅ​ប្រទេស​នៅ​ឥណ្ឌូនេស៊ី​នៅឡើយ​ទេ​ប៉ុន្តែ ប្រទេស​ហ្វីលីពីន​ដែល​ជា​ប្រទេស​ជិតខាង​កាលពី​ថ្ងៃអាទិត្យ​​បាន​រាយការណ៍​អំពី​ការស្លាប់​លើកដំបូង​ដោយ​វីរុស​នេះ នៅ​ខាង​ក្រៅ​ប្រទេស​ចិន​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​និយាយ​នៅ​សន្និសីទកាសែត​ថា ឥណ្ឌូនេស៊ី​ក៏​នឹង​បញ្ឈប់​ការហោះហើរ​ជា​បណ្តោះអាសន្ន ទាំង​ទៅ​និង​មក​ពី​ចិនដីគោក​ដោយ​ចាប់​​ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ពុធ​។ ឥណ្ឌូនេស៊ី​នឹង​រារាំង​ពួក​អ្នកទេសចរ​ដែល​បាន​ស្ថិត​នៅ​ប្រទេស​ចិន​អស់​រយៈពេល​១៤ ថ្ងៃ​មិន​អោយ​ចូល​ឬ​ឆ្លងកាត់​។​

​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air របស់​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​ជើងហោះហើរ​របស់ខ្លួន ទៅកាន់​ប្រទេស​ចិន​រួចហើយ​។​

ក្រុម​មន្ត្រី​សុខាភិបាល ត្រួតពិនិត្យ​សុខា​ភាព​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​ប្រជាជន​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​

​កាលពី​ថ្ងៃអាទិត្យ សិង្ហ​បុរី បាន​បដិសេធ​មិន​អោយ​អ្នកដំណើរ​១៥​នាក់​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន បន្ទាប់​ពី​ប្រទេស​នេះ​ចាប់ផ្តើម​អនុវត្ត​ការ​រឹតត្បិត​លើ​អ្នក​ដំ​​ណើ​រ​ចាប់ពី​យប់​ថ្ងៃ​សៅរ៍​មក​។​អ្នក​ដែល​ត្រូវ​ហាម​ចូលរួម​មាន​ជនជាតិ​អេ​ស្ប៉ា​ញ អង់គ្លេស ម៉ាឡេស៊ី អាម៉េរិក ចិន​និង​ឥណ្ឌា​។​

​សិង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ចេញ​បំរាម​មិន​អោយ​ជនបរទេស​មិន​ថា​សញ្ជាតិ​ណា​ទេ​អោយតែ​ធ្លាប់​បាន​ទៅ​ចិន​ឬ​នៅក្នុង​ប្រទេស​ចិន​នៅ​១៤​ថ្ងៃ​កន្លង​​មក​នឹង​មិន​ត្រូវ​អនុញ្ញាត​អោយ​ចូល ឬ​ឆ្លងកាត់​សិង្ហ​បុរី​ទេ ជា​វិធានការ​តឹងរឹង​ជាងគេ​មួយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុ​សមក​ពី​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...