Home ព័ត៌មានអន្តរជាតិ ចិន​បញ្ចេញ​លុ...

ចិន​បញ្ចេញ​លុយ​១៧៤​ពាន់​លាន​ដុល្លារ​ចូលក្នុង​សេដ្ឋកិច្ច​នៅ​ពេល​ប្រទេស​ជួប​សម្ពាធ​ខ្លាំង​ដោយសារ​វីរុស​

​ចិន​កំពុង​បង្កើន​វិធានការ​ទប់ទល់​នឹង​ផល​បង្ក​ឡើង​ពី​ការផ្ទុះ​វីរុស​ឆ្លង​និង​ទ្រោល​សេដ្ឋកិច្ច​របស់​ខ្លួន​ចំ​ពេល​មាន​ការ​រឹតត្បិត​ការធ្វើដំណើរ​និង​ការបិទ​ការរកស៊ី​​នៅ​ចិន​ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​នៅ​អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា​និង​អាម៉េរិក បាន​បញ្ឈប់​សេវា​របស់​គេ​ទៅកាន់​ចិនដីគោក​។​

​ធនាគារ​ចិន​បាន​និយាយថា​ខ្លួន​នឹង​បញ្ចេញ​ប្រាក់​១,២​លាន​លាន​យ័ន​(១៧៤​ពាន់​លាន​ដុល្លារ​)​ចូល​ក្នុង​ទីផ្សារ​នៅ​ថ្ងៃ​ចន្ទ​ទី​៣​កុម្ភៈ នៅ​ពេល​ប្រទេស​ចាប់ផ្តើម​បើក​ទី​​ផ្សារ​ហ៊ុន​ឡើងវិញ​ក្រោយ​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​។​

​នៅក្រោម​គំរោង​បញ្ចេញ​ប្រាក់កំចី​រយៈពេល​ខ្លី​របស់​ខ្លួន ធនាគារ​ក៏​រង់ចាំ​ទិញ​មូល​ប​ត្រ​បំណុល​ពី​អ្នកវិនិយោគ​ដែល​ចង់បាន​សាច់ប្រាក់​មក​នៅក្នុង​ដៃ​វិញ​ក្នុង​​ពេល​ជ្រួលច្របល់​នេះ​។​

​ភាគហ៊ុន​នៅ​ចិនដីគោក​បាន​ធ្លាក់ចុះ​៩​ភាគរយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅពេល​ផ្សារ​ហ៊ុន​ចិន​បាន​បើក​ដំណើរការ​ឡើងវិញ​ក្រោយ​ការ​ឈប់សម្រាក​និង​ចំ​ពេល​មាន​​ការព្រួយបារម្ភ​អំពី​ការផ្ទុះ​កូរ៉ូណា​វីរុស​។​

​ភាគហ៊ុន​ផ្សារ​សៀង​ហៃ​ចុះ​៨,៦​ភាគរយ និង​ផ្សារ​នៅ​សិន​ចិន​ចុះ​៩,០៣​ភាគរយ​។​ភាគហ៊ុន​នៅ​ក្រុង​តូ​ក្យូ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី​និង​នៅ​ញូវយ៉ក​ក៏​ធ្លាក់​​ចុះ​តែ​តិចតួច​។​

​ទូរទស្សន៍​រដ្ឋ​CCTV​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​ប្រទេស​ចិន​ក៏​នឹង​ជួយ​បណ្តា​ក្រុមហ៊ុន​ដែល​ផលិត​ទំនិញ​ចាំបាច់​សំខាន់ៗ​អោយ​បន្ត​ការងារ​អោយបាន​​ឆាប់ៗ តែ​វិស័យ​មិន​សំខាន់​ចាំបាច់ នឹង​ទុកអោយ​ប្រែប្រួល​ផ្លាស់ប្តូរ​ទៅតាម​សភាពការណ៍​បន្ទាប់ពី​ការ​ឈប់សម្រាក​ចូលឆ្នាំ​នៅ​ពេល​ទាំង​រដ្ឋ​និង​ឯកជន​ចិន​​ខិតខំ​ដោះ​ស្រា​ផល​ប៉ះពាល់​ពី​ការផ្ទុះ​ជម្ងឺឆ្លង ដែល​រហូត​ដល់​ពេល​នេះ​បាន​ចម្លង​ទៅ​មនុស្ស​ជាង​១៤.០០០​និង​បិទ​ខ្ទប់​ទីក្រុង​ធំៗ​ចំនួន​២​។​

CCTV​ក៏​បាន​និយាយថា ចិន​នឹង​ពន្លឿន​ការសាងសង់​មន្ទីរពេទ្យ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​ធានា​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ដើម្បី​ប្រឈម​ដោះស្រាយ​នឹង​វីរុស​នៅ​ទីនោះ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ មន្ទីរពេទ្យ​បំរុង​ទី​១​ដែល​មាន​គ្រែពេទ្យ​១.០០០​នឹង​ចាប់ផ្តើម​ទទួល​អ្នក​ជម្ងឺ​លើកដំបូង​ក្រោយ​ពី​សាងសង់​បាន​១០​ថ្ងៃ​។​ពេទ្យ​យោធា​ប្រមាណ​១.៤០០​នាក់​ចូល​ធ្វើការ​នៅ​ទីនោះ​៕​ដោយ​៖​វាសនា​

ចិន​បញ្ជូន​ពេទ្យ​យោធា​១.៤០០​នាក់​ទៅ​ចូល​កាន់កាប់​និង​ព្យាបាល​អ្នក​ជម្ងឺ​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​នៅ​មន្ទីរពេទ្យទើ​បសាង​សង់​ថ្មី​នៅ​ក្រុង​វូ​ហាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...