ស៊ីនហួររាយការណ៍ថា វីរុសវូហានអាចឆ្លងចូលតាមមាត់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា វីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សជាង ១៤.០០០ នាក់នៅក្នុងប្រទេសជាង ២០ អាចត្រូវបានចម្លងចូលតាមមាត់ចូលទៅបំពង់រំលាយអាហារ។

ស៊ីនហួបាននិយាយកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២ ខែកុម្ភៈថា អង្គធាតុហ្សែនវីរុសត្រូវបានរកឃើញនៅក្នុងលាមករបស់អ្នកជំងឺនិងរន្ធគូថ។

ស៊ីនហួរបានរាយការណ៍ថា ការរកឃើញនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យរេនមីននៃសាកលវិទ្យាល័យវូហាននិងវិទ្យាស្ថានវីរុសវិទ្យាវូហាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បន្ទាប់ពីបានកត់សម្គាល់ឃើញថា អ្នកជំងឺមួយចំនួនដែលឆ្លងវីរុសកូរ៉ូណាមានជំងឺរាគរូសនៅដំណាក់កាលដំបូងនៃជំងឺ ជំនួសឱ្យគ្រុនក្តៅ ដែលកើតមានជាទូទៅ។

នោះមានន័យថាធាតុបង្កមេរោគនេះអាចត្រូវបានបញ្ជូនតាមមាត់ផ្ទាល់ មិនមែនត្រឹមតែពីការប៉ះនឹងដំណក់ទឹកមាត់ផ្ទុកវីរុស ដែលបញ្ចេញពីការក្អករបស់អ្នកជំងឺប៉ុណ្ណោះទេ។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាក្រុមវេជ្ជបណ្ឌិតបានផ្តោតលើសំណាកផ្លូវដង្ហើមពីករណីជំងឺរលាកសួតដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលមានវីរុសកូរ៉ូណា ប៉ុន្តែពួកគេប្រហែលជាមិនបានអើពើនឹងជំងឺរាគរូស ដែលអាចជាប្រភពនៃការរីករាលដាលនោះទេ។

ជំងឺរាគរូសបានកើតឡើងប្រហែលជា ១០ ទៅ ២០ ភាគរយចំពោះអ្នកជំងឺ ដែលរងផលប៉ះពាល់ដោយវីរុសដែលទាក់ទងនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ភាគល្អិតក្នុងខ្យល់ដែលផ្ទុកវីរុសចេញពីអ្នកជំងឺសាដែលកើតជំងឺរាគរូស បានជាប់ពាក់ព័ន្ធក្នុងករណីរាប់រយនៅតំបន់ផ្ទះល្វែង Amoy Gardens ក្នុងទីក្រុងហុងកុងក្នុងឆ្នាំ២០០៣។

ការណ៍នេះបាននាំឱ្យអ្នកស្រាវជ្រាវហុងកុងយល់ដឹងពីសារៈសំខាន់នៃការរាតត្បាតរបស់វីរុសសាតាមរយៈផ្លូវក្រពះពោះវៀន និង បានយល់ដឹងអំពីការរឹតត្បិតការប្រើម៉ាស់ការពារ និងសារៈសំខាន់នៃអនាម័យ។

ករណីទីមួយនៅអាម៉េរិកក៏មានរាគរូសដែរ មុនពេលធ្លាក់ខ្លួនឈឺជាមួយជំងឺរលាកសួត ហើយវេជ្ជបណ្ឌិតរបស់អ្នកជំងឺនោះនៅមណ្ឌល Providence Regional Medical Centre Everett ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានរកឃើញលាមករាគនោះវិជ្ជមានសម្រាប់វីរុសកូរ៉ូណាវូហាន៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាវូហានអាចឆ្លងតាមរយៈមាត់ផ្ទាល់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...