Home កីឡា រឿ​ម វណ្ណៈ សង...

រឿ​ម វណ្ណៈ សងសឹក​បាន​ត្រឹម​ចាញ់​ពិន្ទុ ឯ វេន សុភ័ក្ត្រ បាន​ត្រឹម​ស្មើ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ជំនួប​សងសឹក រវាង​អ្នក​ប្រដាល់​កម្ពុជា ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​១ កុម្ភៈ កន្លងមកនេះ​
​វេន សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ត្រឹម​ស្មើ ។ ចំពោះ រឿ​ម វណ្ណៈ​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឩ​ត្ត​មានជ័យ បាន​ត្រឹម​ចាញ់​ពិន្ទុ ។​

​វេន សុភ័ក្ត្រ ជួប​ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពួកគេ​វ៉ៃ ដោយ​ប្រយ័ត្នប្រយែង ជាទីបំផុត ។ ជា​ញឹកញាប់ សុភ័ក្ត្រ ព្យាយាម​ប្រើ​កែង ដើម្បី​ផ្ដួល លូ​ម លេង តែ​កែង​របស់គេ ឆ្លង​មិន​ផុតពី​របាំង​ការពារ របស់ លូ​ម លេង ឡើយ ។​

​ជាមួយគ្នានេះ ជា​ញឹកញាប់ ពួកគេ​ប្រើ​ជង្គង់​វាយប្រហារ​គ្នា បាន​យ៉ាង​ល្អ តែ​ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មិន​ធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​ឡើយ ព្រោះ​ពួកគេ​ប្រយ័ត្ន​ខ្លាំងពេក ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក ដោយ​លទ្ធផល​ស្មើ​ពិន្ទុ​គ្នា ។​

សកម្មភាព​លើស​ង្វៀន​

​ចំពោះ រឿ​ម វណ្ណៈ វិញ សងសឹក​ជាមួយ អ្នក​ប្រដាល់​ថៃ កូ​ឡាប ដាំ (Kolap Dam) ។ ជំនួប​ពីលើ​ក​មុន វណ្ណៈ សន្លប់​ដោយសារ កូ​ឡាប​ដាំ តែ​ជំនួប​លើក​នេះ ទោះបី វណ្ណៈ មិន​សន្លប់​ក៏ពិតមែន ក៏​គេ​វេទនា ដោយសារ កូ​ឡាប ដាំ មិន​ស្ទើរ​ឡើយ ។ វណ្ណៈ ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ចំនួន ២ លើក នៅ​ទឹក​ទី​៤ ដោយសារ​ជង្គង់​ហោះ​របស់ កូ​ឡាប ដាំ និង​ម្ដងទៀត ត្រូវ​នឹង​ជង្គង់​ដែរនោះ ទោះបីយ៉ាងណា ក៏​ពួកគេ​ប្រកួត រហូត​ចប់​ទឹក​ទី​៥ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​២ កុម្ភៈ​វិញ​នោះ អ្នក្រ​ដាល់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូម​គាប ខេត្តបន្ទាយមានជ័យ បាន​ប្រើ​កែង​ផ្ដួល អ្នក​ប្រដាល់​ថៃ ផេ​ត ណា​រ៉ុង (Phat Narong) ឲ្យ​មាន​របួស នៅ​ទឹក​ទី​២ ដោយ​មិនអាច​ប្រកួត​បាន តទៅទៀត ។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ រូបនេះ ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ គេ​មក​ប្រកួត ជា​លើកដំបូង​នេះ មិនបាន​ជួបនឹង​សំណាងល្អ​ឡើយ គឺ​ជួប​បរាជ័យ ទាំង​ព្រលឹម​តែម្ដង ។​

​ការប្រកួត​លើស​ង្វៀន​អធិរាជ កម្លាំង​រ៉េដ​អាន នា​យប់​ថ្ងៃទី​២ កុម្ភៈ អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផេ​ត ម៉ា​ឡាក​ត់ (Phat Malakorth) ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ក្នុងខណៈដែល ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់ កង ណា​ផា (Korng Napha) នោះ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...