Home ប្លែកៗ ហ្វូង​កណ្ដូប​...

ហ្វូង​កណ្ដូប​ចុះ​ខាប់​ពេញ​ទឹក​នៅ​អាហ្វ្រិក

​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​ថា ហ្វូង​កណ្ដូប​ចុះ​ខាប់​ពេញ​ទឹក​ពេញ​ដី​លាត សន្ធឹង​លើដី​ទំហំ ៦៤ គីឡូម៉ែត្រ​ដែល​កំពុងតែ​បំផ្លិចបំផ្លាញ​ដំណាំ​នៅ​អាហ្វ្រិក​ខាងកើត អាច​នឹង​ឈានទៅដល់​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ នេះ​បើ​យោងតាម​គេហទំព័រ MailOnline ចុះផ្សាយ​កាលពី​ថ្ងៃ​ទ​៣១ ខែមករា​។
​ ​
ហ្វូង​សត្វល្អិត​ដែលមាន​ចំនួន​រហូតដល់​ទៅ​ប្រមាណ ៣៦០​ពាន់​លាន​ក្បាល​បាន​បំផ្លិចបំផ្លាញ ដំណាំ និង​ជុះអាចម៍​ពេញ​លើដី​កសិកម្ម​ទូទាំងប្រទេស អេ​ត្បូ​ពី ប្រទេស​កេ​ន​យ៉ា ប្រទេស សូ​ម៉ាលី ប្រទេស​អេ​រី​ត្រេ និង​ប្រទេស​ជី​ប៊ូ​ទី កំពុង​បង្ក​ការគំរាមកំហែង​មិន​ធ្លាប់មាន​ចំពោះ សន្តិសុខ​ស្បៀង​។
​ ​
ប្រទេស​កេ​ន​យ៉ា បានទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល ៧០ ឆ្នាំ​មកនេះ ខណៈ​ប្រទេស អេ​ត្បូ​ពី និង​ប្រទេស​សូ​ម៉ាលី ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ក្នុង រយៈពេល ២៥ ឆ្នាំ​មកនេះ ហើយ​ទំហំ​ខូចខាត​អាច​នឹង​កើនឡើង​រហូតដល់​ទៅ ៥០០ ដង​នៅត្រឹម​ខែមិថុនា នៅពេល​កូន កណ្ដូប​ញាស់​នៅ​ខែក្រោយ​។
​ ​
លោក គូ តុង​យូ (Qu Dongyu) អគ្គលេខាធិការ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) នៃ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​សុំ​ជំនួយ​មូលនិធិ​បន្ទាន់​ដើម្បី​ជួយផ្ដល់​សន្តិសុខ ស្បៀង​សម្រាប់​តំបន់​។ អង្គការ​នេះ​បាន​ប្រើប្រាស់​អស់ ១៥,៤​លាន​ដុល្លារ​រួចមក​ស​ហើយ នៃ​ថវិកា ៧៦ លាន​ដុល្លារ​ដែល​ខ្លួន​បានស្នើ​សុំ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​នៅក្នុង​ប្រទេស​ទាំង ៥ ខាងលើ​។

​យោងតាម​ការ​ព្យាករ​ថា កូន​កណ្ដូប​ញាស់​ថ្មី​ក្នុង​មួយ​លាន​ក្បាល​អាច​ស៊ី​ស្បៀង​សម្រាប់​ផ្គត់ផ្គង់ មនុស្ស ៣៥.០០០ នាក់​អស់​ក្នុងពេល​តែមួយ​ថ្ងៃ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​រុស្សី​ប្តេជ្ញា...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...