Home កីឡា លោក ហ្វ្រែ​ង ...

លោក ហ្វ្រែ​ង ឡាំ​ផាត បារម្ភ​ថា ការខកខាន​របស់​ក្លិប​ឆេ​ល​ស៊ីក្នុង​ការនាំយក​កីឡាករ​ថ្មី នឹង​ប៉ះពាល់​ឱកាស​លេង​ឆេ​ម​ពាន​លី​ក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បារម្ភ​ថា ការខកខាន​របស់​ក្លិប​ឆេ​ល​ស៊ីក្នុង​ការផ្ទេរ កីឡាករ​ថ្មី អំឡុង​ខែមករា​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ប្រជែង​យក​កៅអី​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​។​
​ ​
បើទោះបីជា​រួចផុត​ពី​បម្រាម​ក៏ដោយ ក៏​ក្លិប​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​មិនអាច​សម្រេច កិច្ចព្រមព្រៀង​ណាមួយ ដើម្បី​នាំយក​កីឡាករ ដ្រា​យ មឺ​តេន (Dries Mertens) និង អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) ដែលជា​គោលដៅ​របស់ខ្លួន​នោះដែរ ។​
​ ​
​លោក ឡាំ​ផាត ដែល​សង្ឃឹមថានឹង​បន្ថែម​កីឡាករ​ដែលមាន​បទពិសោធ​និង​គុណភាព​ដល់​ក្រុមជម្រើស​វ័យក្មេង​របស់​លោក​នោះ ជឿថា នៅពេលនេះ ក្រុម​ឆេ​ល​ស៊ី​ចាញ់​ប្រៀប​គេ​ក្នុងការ​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន បន្ទាប់ពី​គូប្រជែង​ជាច្រើន​ចាំ​ផ្តើម​ពង្រឹង​ក្រុមរបស់ខ្លួន​។​
​ ​
​មកដល់ពេលនេះ ក្លិប Tottenham , Sheffield United , Manchester United និង Arsenal សុទ្ធតែ​បាន​បន្ថែម​កីឡាករ​ថ្មី​ក្នុង​ក្រុម​ជម្រើស​របស់ខ្លួន​។​
​ ​
នៅពេល​សួរថា តើ​លោក​មានការ​បារម្ភ​ឬ​យ៉ាងណា​នោះ លោក ឡាំ​ផាត បាន​និយាយ ថា “​ប្រាកដ​ជាមាន​ការបារ​ម្ភ ហើយ​ខ្ញុំ​តាមមើល​កីឡាករ​ដែល​ផ្ទេរ​ចូល​ក្លិប​ផ្សេង​រាល់ពេល ជាពិសេស​នៅ​រដូវ​កាល​ទិញដូរ​តែម្តង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...