លោក ឆាលី នីកូឡាស (Charlie Ncholas) របស់ក្លិបអាសេណល( Arsenal) បានរិះគន់ប្រព័ន្ធ ការពាររបស់ក្លិបនេះនៅមុនជំនួបជាមួយក្រុម Burnley ។
ក្រុមរបស់លោក មីគែល អាតេតា (Mikel Arteta) បានរបូត៣៤គ្រាប់នៅក្របខ័ណ្ឌព្រីមីញ៉េលីក មកដល់ពេលនេះ នៅរដូវកាលនេះ មានន័យថា ច្រើនជាងក្រុម Sheffield United និងក្រុម គ្រីស្តាល់ ផាលេស(Crystal Palace) ទៅទៀត។
ក្រុម Arsenal អាចរក្សាឃ្លីនស៊ីតបានត្រឹម៤លើកប៉ុណ្ណោះនៅគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ ហើយអ្នកគាំទ្របានរិះគន់លើកីឡាករមួយចំនួនដូចជាកីឡាករ ស្កូដ្រាន មូស្តាហ្វី (Shkodran Mustafi) ដែលសាងកំហុសជាថ្មីទៀត អំឡុងពេលប្រកួតស្មើ ២-២ ជាមួយក្លិប ឆេលស៊ី។
លោក អាតេតា បានបង្ហាញចេតនារបស់ខ្លួន ដើម្បីពង្រឹងតំបន់ការពារហើយបាននាំចូលខ្សែការពារ ប៉ាប្លូ ម៉ារី (Pablo Mari) ពីក្លិប Flamengo ដើម្បីជួយស្តាស្ថានភាពត្រដាបត្រដួសនេះ។
ការប្រឹងប្រែងរបស់លោក អាតេតា ទទួលបានការសាទរច្រើនពីអ្នកគាំទ្រ។ លោក ឆាលី បាននិយាយថា “ខ្ញុំគិតថា អាតេតា ទទួលថ្មបាក់។ ការប្រកួតស្មើ១២ប្រកួតគឺជារឿងអាក្រក់មួយ ហើយប្រព័ន្ធការពារនៅពេលនេះគឺឥតប្រយោជន៍តែម្តង។ សង្ឃឹមថា កីឡាករ ប៉ាប្លូ ម៉ារី នឹងអាចស្តាស្ថានភាពនេះបាន”៕ ប្រែសម្រួល: ពិសិដ្ឋ
