សួតរបស់មនុស្សយើងគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលអាចជួយដោះស្រាយបញ្ហាស្លេស្ម និងប្រឆាំងការបង្ករោគ។ សួតនឹងធ្វើឲ្យអ្នកមានជីវិតរស់ ដូច្នេះអ្វីៗត្រូវតែដឹងគុណសួតផង មុននឹងវាត្រូវបានខូចខាតដោយកត្តាណាមួយ។ ដំណឹងល្អនោះគឺថា សួតគឺជាសរីរាង្គដែលចេះ សម្អាតខ្លួនឯង មានន័យថា វាអាចជួយដោយខ្លួនឯងនៅពេលបញ្ឈប់ការប៉ះពាល់នឹងសារធាតុ បំពុលដូចជា ការជក់បារីជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំនូវគន្លឹះតិចតួច មួយចំនួនតូចដើម្បីទទួលបានខ្យល់ដកដង្ហើមកាន់តែស្អាត ព្រមទាំងពង្រឹងដល់សុខភាពសួត ថែមទៀតផង៖
នៅទីក្រុង សម្បូរទៅដោយខ្យល់បំពុលបិរយាកាសដែលចេញពីរថយន្តណាស់ ដូច្នេះយកល្អ គួរតែចៀសវាងការដើរនៅតាមដងផ្លូវទាំងនេះ។ យកល្អគួរតែចៀសវាងការហាត់ប្រាណនៅ តាមដងផ្លូវ ឬក្រៅផ្ទះនៅពេលដែលមានបិរយកាសបំពុលច្រើន។ កាត់បន្ថយសកម្មភាពដែល ត្រូវឲ្យប៉ះពាល់ខ្យល់បំពុលបរិយាកាសដូចជា ការបើកឡាន ឬការដុតព្រៃ ឬអូស។ ទោះបីជា ការដុតភ្លើងតិចតួចក្នុងផ្ទះក៏អាចមានបញ្ហាដែរ។ ផ្ទះបាយអាចជាប្រភពបំពុលបរិដ្ឋានក្នុងផ្ទះ ដ៏ធំមួយ ដូច្នេះយកល្អគួរតែមានដំឡើងម៉ាស៊ីនបូមខ្យល់កខ្វក់ផងខណៈពេលកំពុងតែចម្អិន ជាពិសេស ពេលចៀន ឬបំពង់តែម្តង។
ការដំឡើងឧបករណ៍បន្សុតខ្យល់ និងពាក់ម៉ាសនៅមុខអាចជារឿងមានប្រយោជន៍ប៉ុន្តែក៏ត្រូវ មានដែនកំណត់របស់វាដែរ។ រឿងនេះអាចជួយបន្ថយការប៉ះពាល់នៅពេលដែលប្រើប្រាស់ វាបានត្រឹមត្រូវប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ វាមិនដែលជារឿងហួសពេលទេក្នុងការផ្តាច់បារី។ ការជក់បារីត្រូវបានគេបង្ហាញថា ជាមូលហេតុចំបងនៃជំងឺមហារីកសួត ដែលអាចការពារបាន តាមរយៈការជ្រើសរើសរបៀបរស់នៅផ្តល់សុខភាព៕ ដោយៈ health.com.kh
