ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បាន​រកឃើញ​អ្នកឈ្នះ​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១​ហើយ ដោយ​អ្នក​ប្រដាល់ ២ រូប មកពី​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ចាញ់​ដូចគ្នា ។​

​អ្នក​ប្រដាល់ លីន សុខ​ឈុន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​អ្នក​ប្រដាល់ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។ សុខ​ឈុន ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​មិនទាន់មាន​កេរ្តិ៍ឈ្មោះ នៅឡើយ​ទេ ។ ចំពោះ វណ្ណៈ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ​បោះ​សម្លេង ព្រមទាំង​ធ្លាប់​ឆ្លងកាត់ ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ទៀតផង​។​

ទិដ្ឋភាព​ប្រកួត​

​ការប្រកួត​នេះ វណ្ណៈ ពិតជា​ដឹង​ខ្លួនឯង​ថា ឈ្នះ​មុន​រួចទៅហើយ ក្នុងខណៈដែល សុខ​ឈុន ក៏​ទទួលស្គាល់ថា ជាការ​ប្រកួត​មួយ ដែល​គេ​ពិតជា​លំបាក​។ នៅ​ទឹក​ទី​១ វណ្ណៈ មិនទាន់​វ៉ៃ ក៏ពិតមែន តែ​មកដល់​ទឹក​ទី​២ វណ្ណៈ ចាប់ផ្ដើម​វាយប្រហារ ដោយ​ជង្គង់ ធ្វើ​ឲ្យ​សុខ​ឈុន ដួល​ទៅលើ​ក្ដារ​សង្វៀន ហើយ​ត្រូវ​អាជ្ញាកណ្ដាល រាប់​៨ និង​បន្ត​ដល់ ១០ ហើយ​សុំ​បោះបង់ចោល ការប្រកួត​តែម្ដង​។ សុខ​ឈុន ខ្ទាត​ចេញពី​ការប្រកួត​តែត្រឹម​នេះ ។ ចំពោះ វណ្ណៈ ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​២ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ លីន វីរៈ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែរនោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ​ដាច់ ។ វីរៈ ជា​អ្នក​ប្រដាល់ ដែលមាន​អំណួត​ខ្លាំងណាស់ តែ​ពេល​ជួប​ជាមួយ ខេ​វិ​ន គេ​ទៅ​មិន​រួច​ជាមួយ ជង្គង់​របស់​ខេ​វិ​ន​ឡើយ ។ វីរៈ ចេញ​ជង្គង់ បាន​មួយ ហើយ​វ៉ៃ​មិនបាន​ល្អ ដូច​ខេ​វិ​ន​ឡើយ មិនតែប៉ុណ្ណោះ គេ​តែងតែ​ដួល​ទៅលើ​សង្វៀន ជា​ញឹកញាប់​ទៀតផង ។ ជង្គង់​របស់​ខេ​វិ​ន វ៉ៃ​ចំ​គោលដៅ បាន​យ៉ាង​ល្អ ។

ទិដ្ឋភាព​ប្រកួត​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​ពេញ​ទាំង ៣ ទឹក ដោយ សូត្រ ខេ​វិ​ន បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ ។ ខេ​វិ​ន ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ក្នុងខណៈដែល លីន វីរៈ ខ្ទាត​ចេញពី​ការប្រកួត​ទៅហើយ​។ ពេលនេះ អ្នក​ប្រដាល់​ចំនួន ៣២ រូប គឺមាន ១៦ រូប ខ្ទាត​ចេញពី​ការប្រកួត និង ១៦ រូប ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ទៀត​។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់ កម្ពុជា ថៃ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក សងសឹក​យកឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំ​ថៃ ចេក សា​យ៉ា​ម (Chek Sayam) បាន​វិញ ដោយ​ពិន្ទុ ទាំង​ត្រដាបត្រដួស បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ​។​

​ចំពោះ​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ អ្នក​ប្រដាល់​អ្នក​ប្រដាល់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ អ្នក​ប្រដាល់ សឺ​ន ថៃ​សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ៕v

ទិដ្ឋភាព​ប្រកួត​