ពេល​ឈឺ​អញ្ចាញ គួរ​ទទួលទាន​អាហារ​បែបណា​?

​កំឡុងពេល​ឈឺ​អញ្ចាញធ្មេញ​គួរ​ទទួលទាន​អាហារ​បែបណា​មែន​ទេ​? កុំ​បារម្ភ​!

១. ផ្លែឈើ​ទន់ៗ​
មិន​ថា​អា​ការៈឈឺ​អញ្ចាញ​បណ្ដាលមកពី​កត្តា​អ្វី​ក៏ដោយ​វា​ប្រាកដ​ណាស់​ថា​អ្នកនឹង​ពិបាក​ក្នុងការ ទំពារ​អាហារ​។ ដូច្នេះហើយ​ទើប​ការជ្រើសរើស​ទទួលទាន​ផ្លែឈើ​ដែល​ទន់ៗ គឺ​ប្រសើរ​បំផុត ព្រោះ​វា​មិន​តម្រូវឱ្យ​អ្នក​ទំពារ​ខ្លាំង ឬ​យូរ​។ ផ្លែ​ចេក ឪឡឹក ត្រសក់ស្រូវ និង​ផ្លែស្វាយ​ទុំ​គឺ​ល្អ​បំផុត សម្រាប់​អ្នក ខណៈដែល​ផ្លែឈើ​ទាំងនេះ​មាន​ផ្ទុក​វីតាមីន C ដែល​ល្អ​សម្រាប់​សុខភាព​អញ្ចាញ​។​

២. បន្លែ​ដែល​កិន ឬ​ចិញ្ច្រាំ​ឱ្យ​ស្រួល​ទំពារ
​ការឈឺ​អញ្ចាញ​អាច​បណ្ដាលឱ្យ​អ្នក​ពិបាក​នឹង​ទទួលទាន​បន្លែ​មួយចំនួន​ដែលមាន​សភាព​រឹង ឬ​ស្រួយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ចម្អិន​រួជ​កិន ហាន់ ឬ​ចិញ្ច្រាំ​វា​ឱ្យ​រាង​ម៉ដ្ឋ​ទន់​ងាយ​នឹង​ទទួល ទាន​។ អ្នក​មិនគួរ​ឈប់​ទទួលទាន​បន្លែ​ឡើយ​ក៏​ព្រោះ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ស​សៃ​ដែល​ចាំបាច់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។​

៣. ប្រភព​នៃ​ប្រូតេអ៊ីន​ដែល​អាច​ទំពារ​បាន​
កុំ​ភ្លេច​ទទួលទាន​អាហារ​ដែលជា​ប្រភព​នៃ​ប្រូតេអ៊ីន​ផង​។​ទោះជា​យ៉ាងណា​ភាគច្រើន​នៃ​អាហារ ដែលជា​ប្រភព​ប្រូតេអ៊ីន​មាន​សភាព​ពិបាក​នឹង​ទំពារ​។ ប៉ុន្តែ​ក៏​មិនមែន​គ្រប់​អាហារ​ទាំងអស់​ដែរ​! ឧទាហរណ៍​ដូចជា​ស៊ុត គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ហើយ​មាន​សភាព​ទន់​ងាយ​ទំពារ​។ ចំពោះ​សាច់​វិញ​អ្នក​អាច​ចម្អិន​រួច​ហាន់​ជា​ចំណិត ឬ​ដុំ​តូចៗ​ស្រួល​ទទួលទាន​។​

៤. បាយ​អង្ករសម្រូប​
​អ្នក​អាច​ដាំបាយ​ឱ្យមាន​សភាព​ជ្រាយ​បន្តិច​ដើម្បី​ងាយ​នឹង​ទទួលទាន​។ អង្ករសម្រូប​ជា​ប្រភព​ដ៏ ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៥. អាហារសម្រន់​ដែល​ស្រួល​ទំពារ​
នំ​ឃុ​ក​គី ពោត​លីង និង​នំ​ស្រួយ​ជាដើម​មិនគួរ​មាន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ខណៈពេល​កំពុង ឈឺ​អញ្ចាញ​ឡើយ​។ នេះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះ​អាច​បណ្ដាលឱ្យ​អញ្ចាញ​កាន់តែ​ឈឺចាប់ ពេល​ទំពារ​ពិសេស​ប្រសិនបើ​អញ្ចាញធ្មេញ​កំពុង​ហើម​ស្រាប់​។ អ្នក​គួរ​ជ្រើសរើស​អាហារ សម្រន់​ដូចជា​យ៉ា​អួរ​ជំនួស​វិញ​ដោយ​អាហារ​នេះ​មាន​សភាព​ទន់​និង​ល្អ​ចំពោះ​សុខភាព​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...