រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបាននិយាយថាមនុស្សប្រហែល២០ នាក់ក្នុងចំណោម ២៥០នាក់ដែលបានជិះយន្តហោះវិលត្រឡប់មកប្រទេសបារាំងវិញពីប្រទេសចិនកាលពីថ្ងៃអាទិត្យទីថ្ងៃទី២ ខែកុម្ភៈ កំពុងបង្ហាញរោគសញ្ញាបង្កឡើងពីវីរុសនេះ។
លោកអាណេស ប៊ូហ្ស៊ឹន រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា” មនុស្សប្រហែល២០ នាក់ដែលបានបង្ហាញរោគសញ្ញានៃវីរុសនេះ បានស្ថិតនៅកន្លែងយន្តហោះចុះចតនៅអាកាសយានដ្ឋាននៅអាកាសយានដ្ឋានអ៊ីស( Istres )នៅភាគខាងត្បូងនៃ ប្រទេសបារាំង។
ពួកគេទាំងនេះ គឺរាប់បញ្ចូលទាំងជនជាតិបារាំងនិង ក្រុមជនជាតិមិនមែនអឺរ៉ុប។
ក្រុមគ្រូពេទ្យនៅទីនោះកំពុងធ្វើតេស្តដើម្បីរកមើលថាតើពួកគេពិតជាមានវីរុសនេះហើយឬនៅនោះ ហើយលទ្ធផលនៃការធ្វើតេស្តិ៍នេះ ត្រូវបានរំពឹងទុកថានឹងអាចដឹងនៅយប់ថ្ងៃអាទិត្យ។
ការហោះហើរកាលពីថ្ងៃអាទិត្យនោះ គឺជាលើកទី ២ ដែលបាននាំពួកអ្នកដែលត្រូវជម្លៀសពីប្រទេសចិន មកប្រទេសបារាំងវិញ ៕ប្រែសម្រួល៖សុខា/sn

ពួកអ្នកដំណើរមកពីក្រុងវូហានត្រូវបានត្រួតពិនិត្យមើលសុខភាព បន្ទាប់ពីការមកដល់មូលដ្ឋានកងទ័ពអាកាសអ៊ី ឡឺ ទូប នៅប្រទសបារាំង