គណៈបញ្ជាការឯកភាពខណ្ឌ ប្ញស្សីកែវបង្រ្កាបទីតាំងហ្គេមបាញ់ត្រី នៅសង្កាត់ស្វាយប៉ាក ដកហូតទូហ្គេម២ គ្រឿង

ដោយៈ សាវរក្ស:ភ្នំពេញៈ អនុវត្តតាមបទបញ្ជារបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ និងជាអភិបាលនៃគណៈ អភិបាលខណ្ឌ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព សង្កាត់ស្វាយប៉ាក ដឹកនាំដោយ លោកស្រី ជុំ សារ៉ុម ចៅស្វាយប៉ាក និងប្រជាការពារសង្កាត់ សរុបចំនួន ១៣ នាក់ បានចុះបង្ក្រាបទីតាំងបើក ល្បែង ស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) មួយកន្លែង ដែលស្ថិតនៅក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។

ជាលទ្ធផល កម្លាំងបានដកហូតទូហ្គេម២ គ្រឿង និងបានបញ្ជូនយកមករក្សាទុក នៅរដ្ឋបាលខណ្ឌ ជាបណ្ដោះអាសន្ន៕/Ha