​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​របស់​ក្រុម​ចោរលួច​ដឹក​ឥដ្ឋ​និង​ស៊ីម៉ង់ត៍​ជាប់ផុង​នៅក្នុង​វត្ត​ភ្នៀ​ត​សម្ពលី

1057
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​/​ភ្នំពេញ​៖ ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នៀ​ត​សម្ពលី​មា​នស​ង្ស​ដីកា​រថា​៖​មាន​ជនសង្ស័យ​មួយក្រុម បាន​បើករថយន្ត​១​គ្រឿង ចូលទៅ​លួច​យក​ឥដ្ឋ​និង​ស៊ីម៉ង់​ត៌​នៅក្នុង​វត្ត​ភ្នៀ​ត​សម្ពលី​។​ប៉ុន្តែ​ពេល​លួចបាន​ខណៈ​បើករថយន្ត​ចេញ​មកវិញ​ស្រាប់តែ​ជាប់ផុង​ទៅមុខ​មិន​រួច​ពួកគេ​បាន​គេចខ្លួនបាត់​អស់ប​ន្ស​ល់​រថយន្ត​មួយគ្រឿង​ទុក​នៅ​ទីនោះ​។

ព្រះសង្ឃ​មាន​សង្ឃដីកា​បន្តថា​៖​ហេតុការណ៍​នោះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅក្នុង​វត្ត​ភ្នៀ​ត​សម្ពលី ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ ។​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​រាយការណ៍​ជូន កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្នោរ​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​។​

ចំណែក​នគរបាល​ប៉ុ​ស្ត៍​ស្នោរ​វិញ​បានឱ្យដឹងថា​៖​ស្របពេលនោះ​ដែលមាន​ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ជន​នោះ​ឈ្មោះ ជួប ផល្លា អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ប្រយុទ្ធ​ឃុំ​បា​សែត ស្រុក​ប៉ាល​ហាល​ខេត្តព្រះវិហារ​។​ដោយឡែក​ក្រុមចោរ​ក៏​មិនទាន់​ដឹងថា​៖​មាន​គ្នា​ប៉ុន្មាន​នាក់​នៅឡើយ​រីឯ​រថយន្ត​ដែល​ពួកចោរ​បើក​យកទៅ​ធ្វើ​សកម្មភាព​នោះ ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៍ស ចំណុះ​២​តោន​ពាក់​ស្លាក​លេខ ទ​-០២៣១​ភព​៣​។​ក្នុង​នោះគេ​មិនទាន់​ដឹងថា ជននេះ​មានការ​ពាក់ព័ន្ធ​ទៅ និង​បទល្មើស​ចោរកម្ម​ខាងលើ ឬ​អត់​នៅឡើយ​។​

​សមត្ថកិច្ច​សង្ស័យថា​៖​ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​នេះ​ចូលទៅ​លួច​ឥដ្ឋ​ពី​ការដ្ឋាន​សំណង់​ចេ​តី​យ៍​នៅក្នុង​វត្ត​ខាងលើ ដែល​តាម​ការសន្និដ្ឋាន​ពេល​ចូលទៅ​មេឃ​មិនទាន់​ភ្លៀង​ទេ​។​លុះ​ពេល​ពួកចោរ​លើក​ឥដ្ឋ​និង​ស៊ីម៉ង់​ត៌​ដាក់​ក្នុង​រថយន្ត​រួច​មេឃ​បានចាប់ផ្ដើម​ធ្លាក់​ភ្លៀងហើយ​ពេល​បើក​ចេញ​ប្រុង​គេចខ្លួន​ដោយសារ​ផ្លូវ​ទើប​ចាក់ដី​ថ្មី​បណ្ដាល​ឲ្យ​ជាប់ផុង​ទៅមុខ​លែងរួច​ទើប​បែកការណ៍​តែម្ដង​។​

បើ​យោងតាម​អ​ប៉ី​ជំនឿ​គឺ​ខ្មោច​ម្ចាស់​ចេ​តី​យ៍​នោះ​ចាប់​ទុក​បាន​រថយន្ត​នោះ​ទៅណា​មិន​រួច​។​នៅលើ​រថយន្ត​នោះ​មាន​ឥដ្ឋ​ប្រមាណ​៧,០០០​ដុំ​និង​ស៊ីម៉ង់ត៍​ជិត​២​តោន​។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​នគរបាល​ឃាត់​ក្រោយ​សាកសួរ​ជននេះ​បាន​បដិសេធ​រហូត​ហើយ​នៅជាប់​ខ្លួន​ជននេះ​មាន​ថ្នាំញៀន​១​កញ្ចប់​ពេលនេះ​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​ប​ញ្ជុ​ន​ជននេះ​ទៅ​សួរនាំ​បន្ត​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​៕S/

​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​របស់​ក្រុម​ចោរលួច​ដឹក​ឥដ្ឋ​និង​ស៊ីម៉ង់ត៍​ជាប់ផុង​នៅក្នុង​វត្ត​ភ្នៀ​ត​សម្ពលី


ទីតាំងផ្សាយពាណិជ្ជកម្ម