ម៉ាសជិត២ម៉ឺនអំណោយរបស់ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ត្រូវបានចែកជូន​ប្រជាពលរដ្ឋ នៅច្រកព្រំដែន​អន្តរជាតិដូង ការពារការឆ្លងវីរុស​ជំងឺកូរ៉ូណា


លោកហឿន សុគន្ធ និងលោកច័ន្ទ រដ្ឋាមេបញ្ជាការរងយោធភូមិភាគទី៥​បាននាំយកម៉ាស​ចំនួន១៦០០០ម៉ាសដែលជាអំណោយ របស់លោក​​ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត

ដោយៈគ្រញូង៖បាត់ដំបងៈលោកហឿង សុគន្ធ​ អភិបាលស្តីទីខេត្តបាត់ដំបងនិង​ក្រុមការងារបាននាំយកម៉ាសជិត២ម៉ឺនម៉ាស ដែលជាអំណោយរបស់លោកឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយ:លោកឧត្តមសេនីយ៍ទោច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ យកទៅចែកជូនប្រជាពលរដ្ឋចេញចូលដីថៃ​នៅចំណុចច្រកព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃក្នុងស្រុកកំរៀង ដើម្បីការពារការ​ឆ្លងវីរីសជំងឺកូរ៉ូណាថ្មី។

លោក ហឿង សុគន្ធ បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០ លោក​ព្រមទាំង​លោកឧត្តមសេនីយ៍ទោច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិ​ភាគ​ទី៥​បាននាំយកម៉ាសចំនួន១៦០០០ម៉ាសដែលជាអំណោយផ្ទាល់របស់​ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីមកប្រគល់ជូនមន្ត្រីរាជការ​និងប្រជាពលរដ្ឋឆ្លងដែនទៅធ្វើការនៅប្រទេសថៃដើម្បីការពារការឆ្លងរោគជំងឺកូរ៉ូណាថ្មី ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ព្រមទាំងប្រទេស​មួយចំនួនទៀត ក្នុងនោះមាននៅកម្ពុជា១ករណីផងដែរ។

សូមបញ្ជាក់ផងដែរថា ការចែកម៉ាសនេះ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់​ក្នុង​ការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តបាត់ដំបង, អភិបាលខេត្តបានសហការជាមួយរដ្ឋបាលមូលដ្ឋានដឹកនាំក្រុមការងារធ្វើការចែកម៉ាសជូនប្រជាពលរដ្ឋ ពិសេសអាជីវករដែលចេញចូលធ្វើការរកស៊ីក្នុងទឹកដីថៃ​ប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់រោគឆ្លងជំងឺកូរ៉ូណាថ្មី មកកម្ពុជាតាមច្រក​ព្រំដែន​អន្តរជាតិដូងកម្ពុជា-ថៃក្នុងនោះមន្ទីរសុខាភិបាលខេត្តក៏បានជួយម៉ាសចំនួន១
ពាន់ផងដែរ។

បច្ចុប្បន្ននេះការឆ្លងជំងឺកូណូរ៉ាថ្មីនេះ ត្រូវបានយកចិត្តដាក់ពីរាជរដ្ឋាភិបាលនិង​ក្រសួងសុខាភិបាល អាជ្ញាធរដែនដី ពិសេសក្រុមគ្រូពេទ្យ គ្រប់ទីកន្លែងនៅកម្ពុជា​មិនឲ្យមានករណីឆ្លងមកកម្ពុជាផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...