ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំ នួននៅកម្ពុជាមិនមានតម្លាភាព ហើយក៏មិនមានលក្ខណភាពជាដៃគូតែជាការមើលបំណាំច្រើនជាង ។សម្តេចក្រឡាហោមបានសង្កតធ្ងន់ថាអង្គការសង្គមស៊ីវិលមួយ ចំនួនបានលាក់ព័ត៌មានពីរាជរដ្ឋាភិបាល រួចធ្វើការបូលសរុបយកទៅផ្សព្វផ្សាយ ហើយចោទប្រកាន់រដ្ឋាភិបាលមិនដោះស្រាយបញ្ហា ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣ខែកុម្ភៈក្នុងឱកាសអញ្ជើ ញជាអធិបតីបើកវេទិកាស្ដីពីអភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការ សង្គមស៊ីវិលលើកទី៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡហោមបានលើកឡើងថាទាក់ទងនឹងព័ត៌មានស្ដីអំពីទំនាក់ទំនងមិនបានល្អរវាងរដ្ឋបាលមូលដ្ឋាននិងអាជ្ញាធរថ្នាក់ក្រោមជាតិជាមួយនឹងអង្គការសង្គមស៊ីវិលយើងបានទទួលព័ត៌មានតែពីរករណីប៉ុណ្ណោះដែលបានរាយការណ៍មកអាជ្ញាធរដែនដី។តែការពិតជាក់ស្តែងកន្លងទៅអង្គការសង្គមស៊ីវិលខ្លះក៏បានលើកឡើងមិន មែនពីករណីទេគឺរាប់រយករណី ។

សម្តេចក្រឡហោមបានបន្តថា៖«ខ្ញុំមិនបដិសេធទេប៉ុន្តែយើងខ្ញុំមានចម្ងល់ថាហេតុអ្វីប្រ សិនជាមានករណីបែបនេះហើយគាត់(អង្គការសង្គមស៊ីវិល)បូកសរុបយកទៅផ្សព្វ ផ្សាយតែគាត់(អង្គការសង្គមស៊ីវិល)មិនបានផ្ដល់ព័ត៌មាននេះមកឲ្យសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលអញ្ចឹងប្រៀបបានគាត់លាក់ព័ត៌មានអញ្ចឹងទំនាក់ទំនងរបស់ យើង(រាជរដ្ឋាភិបាល) វាមិនតម្លាភាពវាមិនមែនជាការកសាងភាពជាដៃគូតែជាការរបៀបមើលបំណាំ» ។

សម្តេចក្រឡាហោមបន្តថា៖«រាជរដ្ឋាភិបាលស្វាគមន៍ចំពោះព័ត៌មានទាំងអស់ដែលផ្តល់ដោយអង្គសង្គមស៊ីវិលទាំងវិជ្ជមាននិងអវិជ្ជមានពីព្រោះរាជរដ្ឋាភិបាលមានយន្តការអចិ ន្ត្រៃយ៍ដើម្បីនឹងដោះស្រាយបញ្ហានានាហើយរាជរដ្ឋាភីបាលក៏មានយន្តការជាវេទិកាសាធា រណៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិផង។អញ្ចឹងប្រសិនបើពួកគាត់( អង្គការសង្គមស៊ីវិល)លាក់ព័ត៌មានគឺយើងមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចគឺដោះមិនបានទេ។ក៏ប៉ុន្តែប្រសិនជាគាត់លាតត្រដាងព័ត៌មានជាចំហហើយសមត្តកិច្ចមិនដោះស្រាយនោះទើបជាកំហុសរបស់មន្ត្រីរាជរដ្ឋាភិបាលកំហុសរបស់អាជ្ញាធរមូលដ្ឋាន» ។

សម្តេចក្រឡាហោមបានស្នើថាគួរតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក។ សម្តេចចាត់ទុកថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអាចចែកចេញជាពីរប្រភេទទីមួយអាចអាជាប្រ ភេទតស៊ូមតិ និង ប្រភេទទីពី អាចជាប្រភេទនៃការចូលរួមអភិវឌ្ឍន៍គាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាល ។

វេទិកានេះរៀបចំឡើងដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍន៍ភាពនៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលលើកទី៣ដែលបានរៀបចំឡើងកាល ពីពេលកន្លងទៅ ។ បច្ចប្បន្នកម្ពុជាមានអង្គការសង្គមស៊ីវិលប្រមានជាង ៥០០ អង្គការ ៕
