តារាចម្រៀង ជេ ចូវ និង ប្រពន្ធរបស់គាត់ឈ្មោះ ហានណា​ គ្វីនលីវ៉ាន់ ស្ថិតក្នុងចំណោមតារាល្បីៗចុងក្រោយបំផុតដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសវូហាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានឱ្យដឹងថា វេបសាយអ្នកគាំទ្ររបស់គាត់បានប្រកាសនៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃទី៣០មករាថា ស្តេចចម្រៀងប្រជាប្រិយចិនកាតាំងរូបនេះបានបរិច្ចាគ ៤៣ ម៉ឺនដុល្លារដល់អង្គការសហព័ន្ធសប្បុរសធម៌ខេត្តហឺប៉ី។

ខណៈវីរុសឆ្លងជាសកលមួយនេះកំពុងបន្តរាលដាលនិងទទួលការចាប់អារម្មណ៍ជុំវិញពិភពលោក តារាល្បីៗដទៃទៀតដូចជា នាងអេនជេឡាបេប៊ី នាងបាប៊ី ស៊ូ និង លោកវ៉ាង កាយ ក៏បានចូលរួមបរិច្ចាគម៉ាស់មុខ និង ប្រាក់សម្រាប់បុគ្គលិកពេទ្យផងដែរ៕ ដោយ៖ កញ្ញាដាលីស

ជេ ចូវ និង ហានណា​ គ្វីនលីវ៉ាន់ បរិច្ចាគ៤៣ម៉ឺនដុល្លារដើម្បីប្រយុទ្ធនឹងវីរុសវូហាន