Home ព័ត៌មានអន្តរជាតិ សិស្ស​វៀតណាម​...

សិស្ស​វៀតណាម​៤​លាន​នាក់​ឈប់​បាន​សម្រាក​១​សប្តាហ៍​ចំ​ពេល​រក​ឃើញ​កូរ៉ូណា​វីរុស​ថ្មី​បន្ថែម​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​០៣​កុម្ភៈ​ថា អាជ្ញាធរ​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​៣​ករណី​បន្ថែមទៀត ជាហេតុ​នាំ​អោយ​​ចំនួន​អ្នក​ផ្ទុក​វីរុស​ឆ្លង​នេះ​កើន​ដល់​៨​នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម​។​

​អ្នក​ឆ្លង​ចុងក្រោយ បាន​ស្ថិតនៅក្នុង​យន្តហោះ​មកពី​ក្រុង​វូ​ហាន ប្រទេស​ចិន​ជាមួយ​អ្នក​ជម្ងឺ​៣​នាក់​ដែល​ត្រូវបាន​គេ​រកឃើញ​រោគសញ្ញា​កាលពី​ថ្ងៃ​៣០​មករា​។​ការ​​រកឃើញ​ករណី​ឆ្លង​ថ្មី នាំ​អោយ​ខេត្ត​វៀតណាម​ចំនួន​៤​ក្នុងចំណោម​៦៣​ខេត្ត មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​។​

​ជនជាតិ​អាម៉េរិក​ដើមកំណើត​វៀតណាម​ម្នាក់ ដែល​បាន​ត​ជើងហោះហើរ​នៅ​ក្រុង​វូ​ហាន​ក្នុង​ដំណើរ​មក​វៀតណាម​ក៏​ឆ្លង​កូរ៉ូណា​វីរុ​សដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍ វៀតណាម​បាន​ប្រកាស​គ្រាអាសន្ន​សុខភាព​សាធារណៈ​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​បង្ក​ឡើង​ពី​កូរ៉ូណា​វីរុស​និង​បានបញ្ឈប់​ការហោះហើរ​ទៅ​និង​មក​ពី​ចិន​។​

​ក្នុងពេល​ជាមួយគ្នា វៀតណាម​ក៏​ដាក់​ជនសង្ស័យ​ឆ្លង​កូរ៉ូណា​វីរុស​២៧​នាក់​នៅ​ដាច់​ពី​គេ ដោយ​ទីក្រុង​កំពង់ផែ​ហាយ​ហ្វុង​ដាក់​បង្ខាំង​ជនសង្ស័យ​ផ្ទុក​វីរុស​ច្រើនជាង​​គេ​។​

​ឥឡូវ​ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស បាន​កើន​ដល់​៣៦២ ក្នុងនោះ​៣៦១​នាក់​នៅ​ចិនដីគោក និង​ម្នាក់​នៅ​ហ្វីលីពីន​។​អ្នក​ស្លាប់​នៅ​ហ្វីលីពីន​ជា​ជនជាតិ​ចិន​មក​​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន កន្លែង​ដែល​ជម្ងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី​បាន​ផ្ទុះ​ឡើង​លើកដំបូង​។​

​ដោយសារ​ក្នុង​រយៈពេល​២៤​ម៉ោង​មក​នេះ មាន​មនុស្ស​ឆ្លង​២.៨២៩​នាក់ និង​ស្លាប់​៥៧​នាក់​ថែមទៀត​នៅ​ចិន នាំ​អោយ​អាជ្ញាធរ​វៀតណាម​អនុញ្ញាត​អោយ​សិស្ស​​ឈប់សម្រាក​មិនបាច់​មក​រៀន​១​សប្តាហ៍​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​០៣​កុម្ភៈ​និង​ប៉ះពាល់​ការរៀន​របស់​សិស្ស​ប្រមាណ​៤​លាន​នាក់​ចាប់ពី​មត្តេយ្យ​ដល់​មធ្យមសិក្សា​នៅក្រុង​​ហូ​ជី​មី​ញ​និង​ហាណូយ​,នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាមVnExpress ។

មាន​របាយការណ៍​ថា ឪពុក​ម្តាយ​សិស្ស​វៀតណាម​មួយចំនួន​បាន​ជម្លៀស​កូន​របស់​គេ​ទៅ​ទីជនបទ​ដើម្បី​គេច​ពី​ការឆ្លង​វីរុស

​នាយកដ្ឋាន​អប់រំ​ក្រុង​ហូ​ជី​មី​ញ​បាន​និយាយថា​ខ្លួន​ឆ្លើយតប​សំណើ​យ៉ាងច្រើន​ពី​លោកគ្រូ​អ្នកគ្រូ​និង​អាណាព្យាបាល​សិស្ស​ដែល​ចង់​អោយ​សិស្ស​ឈប់​កុំ​មក​រៀន​​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ​ក្នុង​សប្តាហ៍​នេះ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ដើម្បី​អោយ​ពួកគេ​គេចផុត​ពី​វីរុស​2019-nCoV​។​

​ក្រៅ​ពី​ទីក្រុង​ធំ​ទាំង​២ ទីក្រុង​និង​ខេត្ត​ចំនួន​១៥​ទៀត​របស់​វៀតណាម​ក៏​បាន​ប្រកាស​ផែនការ​បន្ត​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​វៀតណាម​​សំរាប់​ពេល​២​សប្តាហ៍​បន្តទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

​វេជ្ជបណ្ឌិត​ត្រៀម​សម្លៀក​បំពាក់​ការពារ ដើម្បី​ចូល​ទៅ​ពិនិត្យ​អ្នក​ជម្ងឺ​កូរ៉ូណា​វីរុស​នៅ​ពេទ្យ​មួយ​ក្នុង​ក្រុង​ហូ​ជី​មី​ញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...