ប្រទេសសូម៉ាលីបានប្រកាសអាសន្នថ្នាក់ជាតិនៅពេលហ្វូងសត្វកណ្ដូបទាំងហ្វូងធំៗបានបន្តរាតត្បាតនៅទូទាងអាហ្វ្រិកខាងកើត។
ក្រសួងកសិកម្មរបស់ប្រទេសនេះបាននិយាយថាហ្វូងកណ្តូបដែលស៊ីបំផ្លាញបន្លែជាច្រើន បានបង្កការគំរាមកំហែងខ្លាំងដល់ស្ថានភាពនិងសន្តិសុខស្បៀងអាហាររបស់ប្រទេសសូម៉ាលី។
មានការភ័យខ្លាចថាស្ថានភាពនេះអាចនឹងមិនត្រូវបានគ្រប់គ្រងបាននៅមុនពេលការប្រមូលផលដំណាំ ចាប់ផ្តើមនៅខែមេសា។
អង្គការសហប្រជាជាតិនិយាយថាហ្វូងកណ្តូបទាំងនោះគឺមានចំនួនច្រើនជាងគេបំផុតនៅប្រទេសសូម៉ាលីនិងអេត្យូពីក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។
ក្នុងពេលជាមួយនេះដែរ ប្រទេសកេនយ៉ាដែលនៅជិតខាងគ្នានេះ ក្នុងរយៈពេល៧០ឆ្នាំមកនេះមិនដែលបានឃើញការគំរាមកំហែងធ្ងន់ធ្ងរពីពួកសត្វកណ្តូបដូចបច្ចុប្បន្ននេះទេ។ នេះបើយោងតាមអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)។
ទោះយ៉ាងនេះក្តី ប្រទេសសូម៉ាលី ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលប្រកាសភាពអាសន្នអំពីការរាតត្បាតនៃហ្វូងកណ្តូបនេះ។យន្តហោះដ្រូនត្រូវបានសាកល្បងដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វកណ្តូបវាលខ្សាច់។
ដោយសារស្ថានភាពអសន្តិសុខនៅសូម៉ាលី គេមិនអាចប្រើប្រាស់យន្តហោះដើម្បីដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតពីលើអាកាសបានទេ។
កាលពីខែមករាអង្គការ FAOបានអំពាវនាវឱ្យមានជំនួយអន្តរជាតិនៅក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វកណ្តូបទាំងនេះនៅតំបន់ស្នែងនៃទ្វីបអាហ្វ្រិកដោយព្រមានថាចំនួនសត្វកណ្តូបនៅទូទាំងតំបន់នេះអាចកើនឡើង៥០០ ដងនៃចំនួនសត្វកណ្តូបទាំងនោះ នៅត្រឹមខែមិថុនា៕ប្រែសម្រួល៖សុខា/sn
កណ្តូបនៅអាហ្វ្រិកឥឡូវចូលពាន់លានក្បាល។កណ្តូបអាចធ្វើដំណើរ១៥០គីឡូក្នុងមួយថ្ងៃ និងមួយក្បាលអាចស៊ីបំផ្លាញដំណាំស្មើនឹងទម្ងន់ខ្លួនរបស់វាក្នុង១ថ្ងៃ