លោកស សុខា កិច្ចប្រជុំបូកសរុប​ការងារអនុវិស័យអប់រំកាយ និង​កីឡា

429
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ នៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

កិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីអនុ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌល អនុប្រធាន ប្រធាន -អនុប្រធាន ការិ​យាល័យចំណុះអគ្គនាយកដ្ឋាកីឡា ប្រធាន-អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជ​ធានី-ខេត្តទាំង២៥ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់ទៀត។

កិច្ចប្រជុំខាងនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ នៅថ្ងៃទី០៤ ខែកុម្ភៈ ស្អែកនេះ ក៏នឹងមានការអញ្ជើញចូលរួមបិទកិច្ចប្រជុំពីសំណាក់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម