អ្នកលក់អង្ករមួយរូបមានសំណាង​ឈ្នះ១០ម៉ឺនដុល្លារដោយគ្រាន់តែផ្ញើ​​សារផ្សងសំណាង

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ស្រ្តីមួយរូបដែលជាអ្នកលក់អង្ករនៅខាងមុខរ៉ារថភ្លើងមានសំណាងយ៉ាងអស្ចារ្យបានឈ្នះប្រាក់រង្វាន់រហូតដល់១០ម៉ឺនដុល្លារ ដោយគាត់គ្រាន់តែផ្ញើសារផ្សងសំណាងជាមួយក្រុមហ៊ុនសែលកាត ក្នុងកម្មវិធីមួយដែលមានឈ្មោះថា «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ប៉ុណ្ណោះ។

ស្រ្តីដែលមានសំណាងឈ្នះរង្វាន់ធំរូបនេះមានឈ្មោះ ថាអ្នកស្រី ឡេក គីមគី សព្វថ្ងៃរស់នៅភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តីរូបនេះបានប្រាប់ថា “ប្រាក់រង្វាន់ដែលគាត់ទទួលបានថ្ងៃនេះគឺបានឈ្នះប្រាក់ពិតៗ រហូតដល់ ១០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃប៉ុណ្ណោះ”។

បន្ទាប់ពីឈ្នះប្រាក់រង្វាន់នេះដែរកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកក្រុមការងាររបស់ក្រុមហ៊ុនសែលកាត បានធ្វើដំណើរ ទៅកាន់ផ្ទះអ្នកស្រី ឡេក គីមគី ដោយផ្ទាល់ដើម្បីប្រគល់ប្រាក់រង្វាន់។

នាឱកាសនោះដែរក្រុមគ្រួសារអ្នកស្រី ឡេក គីមគីសប្បាយចិត្តយ៉ាងខ្លាំង ហើយបានទះដៃហ៊ោសប្បាយរីករាយដែលរកនឹកស្មានមិនដល់ថាបានឈ្នះប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ។

គួរបញ្ជាក់ថា គិតរហូតមកថ្ងៃនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតគេគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...