បង្ក្រាបនិងដុតកម្ទេចចោលសង្វៀន​ជល់មាន់ខ្នាយដែក មួយកន្លែងអ្នកលេងរត់អស់

ដោយ:អង្គរតូច/សៀមរាប ៖ គរបាលស្រុកស្វាយលើ ចុះបង្ក្រាបល្បែងជល់មាន់ខ្នាយដែកមួយកន្លែង ឈានដល់ដុតសង្វៀនចោល ក្រោយអ្នកលេងរត់អស់សល់តែមាន់៣ក្បាលនិងម៉ូតូ៦គ្រឿង។

ការចុះបង្ក្រាបនេះធ្វើឡើងនារសៀលថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ។

លោកវរ:សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាព ទើបកម្លាំងអធិការដ្ឋានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍មូលដ្ឋាន និងប្រជាការពារបានចុះបង្កា្របបែបនេះ។

លោកបន្តថា មុនពេលសមត្ថកិច្ចចុះទៅដល់ ក្រុមញៀនល្បែងទាំងនោះ បានរត់គេចខ្លួនអស់ ព្រោះទីតាំងវាលស្រលះ ដែលជាអំណោយផល ដល់ជនសង្ស័យអាចមើលឃើញសមត្ថកិច្ចពីចម្ងាយ។ ប៉ុន្តែ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ មាន់ចំនួន៣ក្បាល។ លោកបញ្ជាក់ថា ក្រោយប្រមូលយកវត្ថុតា សមត្ថកិច្ច បានដុតកំទេចចោលសង្វៀនមាន់នោះ។ ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បណ្តោះអាសន្ន រង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...

រោងចក្រ​អគ្គិសនី​ដុត​ធ្យូ...

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​ម...

សាលា​គរុកោសល្យ ខេត្តសៀមរា...

​ដោយៈ បាយ័ន / សៀមរាបៈ សាល...

សមត្ថកិច្ច​កំពុង​តាម​ចាប់...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...