ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបន្តអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួនបួនខ្សែនិងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់បាន ៨៦,៨៦%។នេះគឺជាការបញ្ចាក់អោយដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារការណការ ខេត្តសៀមរាប បាននិយាយថា ការអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួនបួនខ្សែនិងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់បាន ៨៦,៨៦% ។ផ្លូវទាំងបួនខ្សែដែលថែទាំបាននោះរួមមាន ទី១ បន្តចាក់គម្របរឺហ្គា និងរៀបពុម្ពដើម្បីចាក់ចិញ្ចើម លើគម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ទី២ បានបន្តធ្វើការសម្អាតរុក្ខជាតិសង្ខាងផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265C(ថ្នល់ចែក-កំពង់ឃ្លាំង) ចន្លោះគ.ម2 ដល់គ.ម3 ស្ថិតក្នុងភូមិគោកឬស្សី ឃុំដានរុន ស្រុកសូទ្រនិគម។ ទី៣ បានបន្តធ្វើការសម្អាតជួរតម្រង់ទទឹងផ្លូវ ការងារជួសជុលផ្លូវកេសសរកូល ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត)។ និងទី៤ បានបន្តរៀបការ៉ូឡា តាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត)។

ដោយឡែកក្រុមការងារលូទឹកក៏បានអនុវត្តកែលម្អបណ្តាញលូបានលទ្ធផលរួមមានដូចខាងក្រោម ៖ គម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB គិតត្រឹមថ្ងៃទី 0២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការងារខួងដាក់បំពង់លូបានប្រវែងសរុប3214ម៉ែត្រ ស្មើនឹង86.86%។ ក្នុងនោះ៖ +បញ្ចប់ការខួងពីNW04-NW05 និងប្ដូរក្បាលខួងត្រឡប់ពីNW04-NW03។ +រណ្ដៅទីNW24 និង NW25 ៖ លាបកៅស៊ូការពារជម្រាបទឹកផ្នែកខាងក្នុងអណ្តូងលូ។ +រណ្ដៅទីNW14 ៖ លើកគម្របគ្របមាត់អណ្តូងខាងលើ។ +រណ្ដៅទីNW10 ៖ ចាប់បង្កាន់ដៃផ្នែកខាងក្នុងអណ្តូងលូ។ +រណ្ដៅទីNW07 ៖ ចាក់លប់ខ្សាច់អណ្តូងលូូជាន់ទី2។ +រណ្ដៅទីNW06 ៖ លប់ខ្សាច់រួចបន្តចងរបាដែកអណ្តូងលូូជាន់ទី2។ +រណ្ដៅទីNW05 ៖ អណ្តូងរងចាំភ្ជាប់បំពង់លូ។ +រណ្ដៅទីNW04 ៖ បាញ់ទឹកស៊ីម៉ង់ត៍ស្រោបភ្ជិតប្រហោងបំពង់លូ ពីNW04-NW05។ +រណ្ដៅទីNW03(ត្រង់ផ្លូវកែងផ្សារទំនើបអង្គរ) ៖ បន្តជីករណ្តៅដី និងផ្សារដែកធ្នឹមទប់បន្ទះដែកស៊ីតផែលជានទី2។ +រណ្ដៅទីNW02 (ស្ថិតនៅមុខផ្សារទំនើប Luckymall) ៖ បន្តការជីកដីរណ្តៅខួង និងផ្សារដែកធ្នឹមទប់បន្ទះដែកស៊ីតផែលជាន់ទី២៕B/