បើករថយន្តលឿនខ្វះការប្រុងប្រ​​​យ័ត្ន​បែកកង់រេចង្កូតបុកបង្គោល​ភ្លើងស្លាប់ម្នាក់របួសធ្ងន់ស្រាល​៣​​នាក់

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីបើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នបែកកង់រេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២ រំលង អាធ្រាត្រឈាមចូលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ សស្ថិតនៅតាមនៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ ឈួន គឹមហ៊ាង ភេទ ប្រុសអាយុ ២៣ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសស្រាល។ និងអ្នករួមដំណើរប្រុសស្រី៣នាក់ទៀតទី១ ជនរងគ្រោះមានឈ្មោះ ឆេង ណារ៉ូ អាយុ ២៣ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ សង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល ជាអ្នករួមដំណើរ ស្លាប់នៅនិងកន្លែងកើតហេតុ។ ទី២ ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ២៣ របួសបាក់ដៃស្ដាំ។ ទី៣ ឈ្មោះ លីន ភេទ ស្រី អាយុ២៣ របួស ស្រាល។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញរថយន្តមួយគ្រឿងម៉ាកLEXUS (GS300)ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479បើកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរដោយប្រុសស្រី៣នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែរថយន្តបែកកង់មុខខាងស្តាំ ក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងនារីម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជន ដឹងយកទៅជួយសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯបើកបរនិង នារីម្នាក់ទៀតរងរបួសស្រាលបានចាកចេញបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទុករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោយនៅពេលក្រោយ។ ដោយឡែកសពធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular