Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ដល់ទី​ក្រុង​សេ​អ៊ូ​ល​សាធារណរដ្ឋ​កូរ៉េ​ដោយ​សុ​វត្តិភាព​

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​សាធារណរដ្ឋ​កូរ៉េ​ប្រកបដោយ​សុ​វត្តិភាព​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ ២០២០នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​៤កុ​ម្ភះ២០២០​។នេះ​បើតាម​ប្រភពព័ត៌មាន​ដែល​ផ្តល់​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ០០១ បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សេ​អ៊ូ​លសាធារណរដ្ឋ​កូរ៉េកាលពី​វេលាម៉ោង​១៥៖៥​នាទី​ម៉ោ ង​នៅ​ទីក្រុង​សេ​អ៊ូ​ល​សាធារណរដ្ឋ​កូរ៉េត្រូវ​នឹង​ម៉ោង១៣៖៥​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​នៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​លោក​អគ្គនាយ ក​ពិធីការ​ក្រ​សូង​ការបរទេស​កូរ៉េ,ប្រធាន​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ព្រមទាំង​វត្តមាន​អស់លោក លោកស្រី ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ឥស្សរជន​ការទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ជាច្រើនរូប​។

​តាម​កម្មវិធី​ដែល​បាន​ព្រៀងទុក​ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​អញ្ជើញ​ធ្វើ​ជំនួប​ទ្វេភាគី​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន ប្រ​ធា​ធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​, លោក ជុង សៃ​ឃ្យូ​ន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​ជួប​សន្ទនា​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​មួយ ចំនួន​ទៀត​ដែលមាន​វត្ត​មាននៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ ២០២០​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​រួមទាំង​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ពលករ និស្សិត និង​សហគមន៍​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...