Home ព័ត៌មានអន្តរជាតិ ទាហានតួកគីស្ល...

ទាហានតួកគីស្លាប់៤នាក់ទាហានស៊ីរីស្លាប់៦នាក់ក្នុងការបាញ់ផ្លោងតដៃគ្នាក្នុងខេត្តអ៊ីដលីប

ប្រធានាធិបតីតួកគីបាននិយាយកាលពីថ្ងៃចន្ទទី៣មករាថាតួកគីបានវាយប្រហារគោលដៅនៅភាគខាងជើងប្រទេសស៊ីរីដើម្បីឆ្លើយតបនឹងការបាញ់ផ្លោងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលបានសម្លាប់ទាហានតួកគីយ៉ាងតិច ៤ នាក់។ អង្គការឃ្លាំមើលសង្គ្រាមស៊ីរីបាននិយាយថា កងទ័ពស៊ីរី ៦ នាក់ក៏ត្រូវបានសម្លាប់ដែរ។

ការបាញ់តដៃគ្នា ដែលបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្បួនយោធាដ៏ធំរបស់តួកគីចូលមកខេត្តអ៊ីដលីបនៅភាគពាយព្យស៊ីរីដែលជាតំបន់រឹងមាំចុងក្រោយរបស់ពួកឧទ្ទាម ទំនងជានឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ ខណៈការប៉ះទង្គិចគ្នាដោយផ្ទាល់បែបនេះកម្រកើតមានណាស់។

មុននេះក្រសួងការពារជាតិតួកគីបាននិយាយថាកងកម្លាំងតួកគីត្រូវបានបញ្ជូនទៅកាន់អ៊ីដលីបដើម្បីជាការពង្រឹងកម្លាំងនិងត្រូវបានវាយប្រហារនៅទីនោះទោះបីជាមានការជូនដំណឹងជាមុនពីការសម្របសម្រួលរបស់ពួកគេទៅកាន់អាជ្ញាធរមូលដ្ឋានក៏ដោយ។ ក្រសួងបាននិយាយថាកងកម្លាំងតួកគីបានឆ្លើយតបនឹងការវាយប្រហារនេះ ដោយវាយបំផ្លាញគោលដៅស៊ីរីវិញ។ ទន្ទឹមនឹងការសម្លាប់ទាហានតួកគី ៤ នាក់ កងទ័ពតួកគី ៩ នាក់ទៀតក៏បានរងរបួសដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បាននិយាយថា កាំភ្លើងធំរបស់តួកគីបានបាញ់ចំគោលដៅចំនួន ៤៦។ លោកអឺដូហ្គាននិយាយថា យន្តហោះចម្បាំងតួកគីក៏ចូលរួមផងដែរនិងអះអាងថាមានអ្នកស្លាប់និងរបួស ៣០ ទៅ ៣៥ នាក់នៅខាងស៊ីរី ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។

លោកអឺដូហ្គាននិយាយថា “អ្នកដែលចង់សាកល្បងការប្តេជ្ញាចិត្តរបស់តួកគីជាមួយនឹងការវាយប្រហារដ៏សាហាវបែបនេះនឹងយល់ពីកំហុសរបស់ពួកគេ”។ លោកបានលើកឡើងថាតួកគីនឹងមិនទទួលយកការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីធ្វើឱ្យថមថយភាពតានតឹងនោះឡើយ ដោយប្រាប់ទៅរបបមូស្គូថាទីក្រុងអង់ការ៉ានឹងមិនសុខចិត្តនៅស្ងៀមឡើយចំពោះស្ថានភាពណាដែលតួកគីត្រូវគេរារាំង។

លោកអឺដូហ្គាននិយាយថា “យើងមិនអាចនៅស្ងៀមបានឡើយ នៅពេលទាហានរបស់យើងត្រូវគេធ្វើឃាត”៕ ដោយ៖ កញ្ញាដាលីស

ទាហានតួកគី៤នាក់ស្លាប់ពេលកងទ័ពស៊ីរីឆ្មក់វាយប្រហារកាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...