​ពួក​អ្នក​រស់នៅ​ក្នុង​ភាព​ស្លន់ស្លោ​បាន​សម្រុក​ទិញ​យក​មក​ស្តុក​ទុក​ស្បៀងអាហារ ដូចជា​សាច់​និង​អង្ករ និង​របស់របរ​ប្រើប្រាស់​រាល់ថ្ងៃ​ដូចជា​ផលិតផល​លាង​សម្អាត​​និង​សាប៊ូ និង​ម៉ាស់​មុខ​ជា​ដើម ដែល​នាំ​ឱ្យ​អស់​ទំនិញ​លក់​នៅ​តាម​ផ្សារ​ទំនើប​ធំ​នៅ​ទីក្រុង​នេះ​ខណៈ​ដែល​ការភ័យខ្លាច​កើន ឡើង​អំពី​ការឆ្លង​រាលដាល​នៃ​វី រុស​ផ្លូវដង្ហើម​(​កូរ៉ូណា​វីរុស​)​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង វូ​ហាន ប្រទេស​ចិន​។​

​ពួក​អ្នក​ក្រុង​ហុងកុង​និយាយថា​ការ​ប្រញាប់ប្រញាល់​ទិញ​ស្បៀងអាហារ​នៅ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន​៧,៤​លាន​នាក់​នេះ គឺ​មិន​ធ្លាប់​មាន​ពីមុនមក​ទេ​​ដោយ​លើកឡើង​ថា វា​អាក្រក់​ជាង​ការ​ភ័យ​ជ្រួលច្របល់​ក្នុងអំឡុង​ឆ្នាំ​២០០៣ អំពី​ជំងឺ​Sars ដែល​ជា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដែល​បានសម្លាប់ មនុស្ស​ជិត ៨០០​នាក់​​នៅ​ទូទាំង​ពិភពលោក​។​

​វីរុស​ថ្មី​នេះ​មាន​ដើមកំណើត នៅ​ទីក្រុង​វូ​ហាន ក្នុង​ខេត្ត ហ៊ូ​ប៉ី​ប្រទេស​ចិន ហើយ​រហូត​មកដល់ពេលនេះ វីរុស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន​៣៦១ នាក់​នៅ​ប្រទេស​​ចិន​។​

​រដ្ឋាភិបាល​ក្រុង​ហុងកុង​កំពុង​ខំប្រឹងប្រែង​ចាត់វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ ដោយ​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ ចំនួន​១៥​ករណី នៅ​ទីក្រុង​នេះ​។​

​មាន​ការអំពាវនាវ​កើន​ឡើង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហុងកុង​បិទ​ច្រក​ព្រំដែន​ជាមួយ​ចិនដីគោក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​៕ដោយ៖សុខា/sn

អ្នកដើរ​ទិញ​អ៊ី​រ៉ា​ន់ ដើរកាត់​ធ្នើ​ដាក់មី​កញ្ចប់​ដែល​លក់​អស់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​មាន​ការឆ្លង​វីរុស​នេះ​នៅ​ទីក្រុង​នេះ កាលពី​​ថ្ងៃទី​៣០​ខែ​មករា​ឆ្នាំ​២០២០

អ្នក​ហុងកុង​ផ្អើល​ទិញ​ម៉ា​ស់មុខ​