ក្រុម​បុគ្គលិក​ពេទ្យ​ហុងកុង ធ្វើ​កូដកម្ម​ដើម្បី​ឱ្យ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ចិន ដោយ​ការភ័យខ្លាច​ការឆ្លង​រាលដាល​វីរុស​

244
ចែករម្លែក

​បុគ្គលិក​ពេទ្យ​ហុងកុង​រាប់រយ​នាក់​បាន​ធ្វើ​ការតវ៉ា​ដោយ​ដើរ​ចេញពី​ការងារ​របស់​ពួកគេ​នៅ​ថ្ងៃ​ចន្ទ​ទី ០៣ ខែ​កុម្ភៈ ដោយ​ទាមទារ​ឱ្យ​ក្រុង​នេះ​បិទ​ព្រំដែន​របស់​ខ្លួន​​ជាមួយ​ប្រទេស​ចិន​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​ដែល​កំពុង​ឆ្លង​រាលដាល​នេះ​។ ក្រុម​បុគ្គលិក​ជួរមុខ បាន​គំរាម​ថា​នឹង​ដើរ​ចេញពី​ការងារ​ផង​ដែរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ទីក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ មានការ​បញ្ជាក់​អំពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១៥​ករណី​ដែល​ភាគច្រើន​នៃ​ពួក​គេ​នេះ​មកពី​ប្រទេស​ចិន​ដីគោក​​ជា​ទី​ដែល​វីរុស​នេះ បាន​ផ្ទុះឡើង​នៅ​នៅ​ទីក្រុង​វូ​ហាន ក្នុង​ខេត្ត​ហ៊ូ​ប៉ី ហើយ​រហូត​មកដល់ពេលនេះ​វា​បាន​សម្លាប់​មនុស្ស​ជាង ៣៦០ នាក់​នៅ​ប្រទេស​ចិន​។​

​ការទាមទារ​និង​ការ​ដើរចេញ​ពី​ការងារ​របស់​បុគ្គលិក​ពេទ្យ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​ថ្នាក់ដឹកនាំ​ក្រុង​ហុងកុង​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​​ប្រឆាំង​នឹង​ការទាមទារ​ឱ្យ​បិទ​ព្រំដែន​ទាំង​ស្រុង​៕​ដោយ​៖​សុខា​/sn

បុគ្គលិក​ពេទ្យ ធ្វើ​កូដកម្ម​នៅ​ជិត​មន្ទីរពេទ្យ​Queen Mary នៅ​ក្រុង​ហុងកុង​