ប្រជាពលរដ្ឋចាប់បានពស់ថ្លាន់​ចំនួន​៣ក្បាលយកទៅប្រគល់​ជូន​​អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី៣​

ដោយ:សាវរក្ស/ភ្នំពេញ ៖ ប្រជាពលរដ្ឋធ្វើការឈូសឆាយដីឡូត៍មួយកន្លែងចាប់បានពស់ថ្លាន់ចំនួន៣ក្បាលជិត១០០គីឡូក្រាមយកទៅប្រគល់អោយអាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី៣ កាលវេលាម៉ោង១១ព្រឹកថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០២០ នៅចំណុចដីឡូត៍មុខផ្សារដីថ្មី ស្ថិត​នៅភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

បើតាមបងប្រុសម្នាក់ដែលបានចាប់ពស់ថ្លាន់បានប្រាប់ឲ្យដឹងថា មុនដំបូងគាត់បាន​យកអេស្កាមកកាយដីឡូត៍ឈូសឆាយពង្រាបអោយរាបស្មើរសំរាប់ការសាងសង់ ខណ:​ដែលអេស្កាកំពុងកាយដីពង្រាបក៏ប៉ះចំសំបុកពស់ថ្លាន់ ហើយក៏នាំគ្នាចាប់បានចំនួន​៣ក្បាលច្រកក្នុងបេទុកប្រគល់អោយអាជ្ញារសង្កាត់ស្ទឹងមានជ័យទី៣រក្សាទុកប្រគល់អោយខាងមន្រ្តីអភិរក្សសត្វព្រៃបន្ត ដើម្បីយកទៅលែងកន្លែងអភិរក្សសត្វព្រៃ។

បន្ទាប់ពីចាប់ពស់ថ្លាន់ទាំង៣ក្បាល ពលរដ្ឋនាំគ្នាយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីរង់ចាំខាងមន្ត្រីអភិរក្សសត្វព្រៃមកទទួលយកទៅលែងកន្លែងអភិរក្សសត្វព្រៃ ជៀសវាងធ្លាក់ទៅលើដៃជនខិលខូច យកទៅធ្វើជាជំនួញជួញដូរសត្វព្រៃដោយខុសច្បាប់ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...