ដោយៈគ្រញួង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ដោយសារជិះម៉ូតូបើកឆ្លងផ្លូវជាតិ ហើយម៉ូតូមូយគ្រឿងទៀត​បើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៍បុកគ្នាពេញមួយទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកកំណាត់ផ្លូវជាតិលេខ៥នៅវសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅទល់មុខកងយោធពលភូមិភាគ៥ ខេត្តបាត់ដំបងស្ថិតនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ឆៃ ច័ន្ទច័ន្ទដារ៉ា នាយការិយាល៏យចរាចរណ៍ជើងគោលខេត្តបានឲ្យដឹងថា ជនរង
គ្រោះដល់ស្លាប់មានមានឈ្មោះពើត ចយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបញ្ញាឃុំកំពង់ព្រះ ស្រុកសង្កែ។ ចំណែកអ្នករបួសស្រាលមានឈ្មោះសេង ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកំពង់ម្តោក ឃុំអន្លង់វិល ស្រុកសង្កែ។

លោកនាយការិយាល័យបានបញ្ជាក់ថា មុនពេលកើតហេតុមានបុរសម្នាក់ធ្វើដំណើរចេញមកពីហូបការនៅក្នុងភូមិមួយកន្លែងទិសដៅពីត្បូងមកជើង (ចេញមកពីផ្លូវចំការដូង) ។ លុះមកដល់ចំណុចផ្លូវជាតិលេខ៥ក៏បានបើកម៉ូតូzoomerx ពណ៌ក្រហម ពាក់ស្លាក​លេខ បាត់ដំបង 1AC.2384 បើកឆ្លងផ្លូវជាតិជិតពាក់កណ្តាលផ្លូវជាតិស្រាប់តែមានម៉ូតូviva ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AL.4977 បើកបរដោយបុរសម្នាក់មាមល្បឿន​យ៉ាងលឿនដោយមិនមានពាក់មួកសុវត្ថិភាព ហើយចាប់ហ្វ្រាំងមិនទាន់ក៍បុកម៉ូតូ​zoomer.x មួយទំហឹងរួចផ្លោងទៅបោកក្បាលនៅលើថ្នល់ជាតិលេខ៥ស្លាប់មួយរំពេច។
រីឯភាគីម្ខាងទៀតគ្រាន់តែរងរបួសស្រាល។

ឯម៉ូតូviva រងការខូចខាតយ៉ាងខ្លំង។ ចំណែកម៉ូតូzoomer.x រងការខូចខាតស្រាល។
រីឯភាគីម្ខាងទៀតមិនបង្កឲ្យគ្រោះថ្នាក់ឬរបួសស្នាមធ្ងន់ថ្ងូរឡើយ។ បន្ទាប់ពីហេតុការណ៍ខាងលើកើតឡើងភ្លាមសមត្ថកិច្ចចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែងធ្វើកំណត់​ហេតុរួចនាំភាគីម្ខាងរបួសស្រាល ទៅកាន់ការិយាល័យដើម្បីធ្វើការសួរនាំ។ រីឯសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕B/