ស្ដារប្រឡាយទួលសំពៅរំដោះការ​​លិច​លង់ដោយជំនន់ទឹកភ្លៀងតំបន់​ខាងជើង ព្រលានយន្តហោះអន្រ​ជាតិ​ភ្នំពេញ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដើម្បីធ្វើការដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀងតំបន់ខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិ សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកាយស្ដារប្រឡាយទួលសំពៅចាប់ពីផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ដល់ស្ថានីយ៍បូមទឹកទួលសំពៅក្នុងខណ្ឌព្រែកព្នៅ។

លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន់ធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣កុម្ភះនេះថា៖ដោយមានការយកចិត្តទុកដាក់ក្នុងដោះស្រាយការលិច លង់ដោយជំនន់ទឹកភ្លៀងនៅតំបន់ខាងជើងរាជធានីភ្នំពេញ នោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរធន់ធានទឹកកាយស្ដារយកភក់ចេញពីប្រឡាយទួលសំពៅបើមុខទឹកឲ្យហូរបានលឿនចុះទៅស្ថានីយ៍បូមទឹកទួលសំពៅ ដើម្បីបូមចេញបន្តទំលាក់ចូលបឹងតាមោក រំដោះការលិចលង់។

លោកប្រធានបន្តថា ប្រឡាយទួលសំពៅនេះមានប្រវែង៦៩០០ម៉ែត្រ ទទឹងប្រវែង​២០​ម៉ែត្រដោយឆ្លងកាត់ចំនួន៣គឺខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅដោយអនុវត្តចាប់ពីផ្លូវរថភ្លើងក្នុងខណ្ឌពោធិសេនជ័យ រហូតដល់ស្ថានីយ៍បូមទឹកទួលសំពៅដែលការងារកាយស្ដារប្រឡាយទួលសំពៅខាងលើនេះ បានអនុវត្តតាំងពីដើមឆ្នាំ​២០១៩និងបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៩កន្លងទៅនេះរួចហើយ។

លោកបន្តទៀតថាប្រឡាយទួលសំពៅនេះមានទួនាទីសំខាន់ក្នុងការរំដោះទឹកពីតំបន់ខាងជើងនិងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងតំបន់មួយចំនួនក្នុងខណ្ឌពោធិសែនជ័យនិងតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ហើយនឹងតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។

គួរបញ្ជាក់ថា ដោយសារតែកន្លងមកតំបន់ខាងជើង និងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតែងតែទទួលរងលិចលង់ ដោយជំនន់ទឹកភ្លៀង ដើម្បីដោះស្រាយបញ្ហាលិចលង់ខាង​លើនេះឲ្យប្រសើរជាងមុននោះទើបរដ្ឋបាលរាជធានីភ្នំពេញ សាងសង់បន្ថែម និងដាក់បន្ថែមម៉ូទ័របូមទឹកនៅស្ថានីយ៍បូមទឹកទួលសំពៅក្នុងឆ្នាំ២០១៩ និងធ្វើការកាយស្ដារដឹកភក់ចេញពីប្រឡាយទួលសំពៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...