អាគារសាលាបឋមសិក្សាព្រែកព្រលូងត្រូបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្រុកព្រែក ប្រសព្វ

ដោយ:កាំពី/ក្រចេះ ៖ នៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២០នេះអគារសិក្សា ១ ខ្នង ៤ បន្ទប់ នៃសាលាបឋមសិក្សា ព្រែកព្រលូង និងសមិទ្ធផល មួយចំនួនទៀតស្ថិតឃុំ សោប ស្រុកព្រែកប្រសប់ខេត្តក្រចេះ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។

នាឱកាសនោះដែរដោយមានការចូលរួម ពីលោក លោកស្រី ប្រតិភូអមដំណើរ លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឲ្យលោកអភិបាលខេត្តក្រចេះ សប្បុរសជន និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រួ និង សិស្សានុសិស្សយ៉ាងច្រើន កុះករផងដែរ។

លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថាសាលាបឋមសិក្សាព្រែកព្រលូង បានកសាងឡើងនៅអំឡុងឆ្នាំ ១៩៨០ ដើម្បីឲ្យសិស្សានុសិស្ស តូចៗជំនាន់នោះបានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយការយករោងបាយសេសសល់ពីរបប ប៉ុល ពត មកធ្វើជា សាលារៀន ។

សាលារៀនមានសភាពចាស់ទ្រុឌទ្រោម នៅឆ្នាំ ២០១៩គណៈកម្មការ អាចារ្យ និងព្រះគ្រូចៅអធិការ វត្ត រួមជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំអាជ្ញាធរ ខេត្ត ស្រុក និងសប្បុរសជនជិតឆ្ងាយបានរួមបច្ច័យធ្វការសាងសង់បានអគារថ្ម១ខ្នង ៤បន្ទប់ មានទំហំ (៩ម x៣០ម) ដែលចំណាចថវិការចំនួន ២០៥លាន៦៦៧២០០រៀល និងបា្រក់ដុល្លា ១៧២៥០$ សាងសង់រួចជាស្ថាពរនិងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។

នៅក្នុងឪកាសនោះលោក បណ្ឌិត ស៊ាង ប៊ុនលាងមានប្រសាសន៍ថាសាលារៀនគឺជាមូលដ្ឋានគ្រឺះតែមួយគត់ នៃការអភិវឌ្ឍសង្គមជាតិគ្មាន នណាម្នាក់អាចរីកចំរើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ។ ដូច្នេះចំណេះដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង និង ក្រុមគ្រួសារ ផង ព្រមទាំងសង្គមជាតិផងដែរ ។

តាមរយៈនេះឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែក ទៅលើសាលារៀន លោកគ្រូ អ្នកគ្រូ តែមួយមុខនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាស ដល់ កូនចៅរបស់ខ្លួន បាន ទៅសិក្សារៀនសូត្រឲ្យបាន ពេញលេញ។ ឪពុកម្ដាយ ឬ អាណាព្យាបាល សិស្ស មាន តួនាទី ជា អ្នកកំណត់ វាសនា របស់ កូនចៅ ខ្លួនឯង និងមានការអភិវឌ្ឍ គ្រប់យ៉ាង ត្រូវ ផ្ដើមចេញ មកពី កត្តា ៤ យ៉ាង គឺ ៖ ទី ១. ត្រូវមាន សុខភាព ល្អ ទី ២. ត្រូវមាន ចំណេះដឹង ទី ៣. មាន បញ្ញា និង ទី ៤. ត្រូវមាន សីលធម៌ ល្អ។

លោកបណ្ឌិត បញ្ជាក់ថា នេះ គឺជា វប្បធម៌ នៃ ការចែករំលែក ដែល សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី បាន លើក ហើយ ថា ការកសាង គឺ បញ្ចប់ នោះទេ ។ យ៉ាងណា ម៉ិ ញ ការកសាង អគារសិក្សា នេះ ឡើង ដើម្បី ឲ្យ កូនចៅ ប្រជាពលរដ្ឋ ជាច្រើន ជំនាន់ នៅក្នុង តំបន់ ទទួលបាន ការសិក្សា រៀនសូត្រ ដូច ពាក្យស្លោក ថា ៖ « ការអប់រំ សម្រាប់ យើងទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ ការអប់រំ » ។ ពេលនេះ យើង ទទួលបាន អគារសិក្សា ថ្មី ហើយ ដូច្នេះ ត្រូវ ចូលរួម ថែរក្សា សាលា ឲ្យ បានល្អ និង ចូលរួម អនាម័យ ដើម្បី ប្រើប្រាស់ បានយូរ អង្វែង ។ ក្មួយៗ សិស្សានុសិស្ស ត្រូវខិតខំ សិក្សា រៀនសូត្រ ឲ្យ ពូកែ ប្រកប ដោយ ធនធានមនុស្ស ជា ទំពាំង ស្នង ឬ ស្សី សម្រាប់ ប្រទេសជាតិ នាពេល អនាគត ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...