ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ ជាក្នុងជំនួបជាមួយសហគមន៍ខ្មែរនៅកូរ៉េខាងត្បូងនាល្ងាចថ្ងៃទី៣ខែកុម្ភៈនេះបានអះ អាងថាសម្តេចអាចនឹងទៅទីក្រុងវូហានប្រទេសចិនដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុ ងសិក្សានៅទីនោះបើទោះបីជាទីក្រុងវូហានដែលជាទីកន្លែងផ្ទុះជំងឺរលាកសួតថ្មីបង្កដោយមេរោគកូរ៉ូណា ។ សម្តេចបានបន្តថាប្រសិនជារដ្ឋាភិបាលចិនអនុញ្ញាតសម្តេចអាចនឹងហោះទៅភ្លាមបន្ទាប់ពីចប់ការងារនៅទីក្រុងសេអ៊ូលព្រោះយន្តហោះដែលសម្តេចជិះនេះវាក៏ហោះកាត់ប្រទេសចិនផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិហ៊ានយកជីវិតធ្វើដើម ទុនដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន» ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា៖«កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះបើស្គាល់ ហ៊ុន សែន មិនច្បាស់កុំនិយាយ ហ៊ុន សែន ធ្វើមែនឲ្យតែរដ្ឋាភិបាលចិន OK ។ ធ្វើឲ្យពួកហ្នឹង (អ្នក រិះគន់) ដឹងហ៊ុនសែនម្តង»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះបន្ទាប់ពីមានការលើកឡើងរបស់ក្រុមមនុ ស្សមួយចំនួនដែលលើកឡើងថាបើ ហ៊ុន សែន យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋបែបនេះ គួរតែហ៊ុន សែន ទៅសួរសុខទុក្ខបងប្អូនខ្មែរនៅទីក្រុងវូហានប្រទេសចិន ។

សម្តេចតេជោ ហ៊ុន សែន បន្តថាប្រទេសមួយចំនួនបានផ្អាកជើងហោះហើរនិងបិទជើង ហោះហើរពីប្រទេសចិនតែសម្រាប់កម្ពុជាគឺមិនមានការបិទនោះទេ។ សម្តេចតេជោបានលើកជាសំណួរថាប្រសិនបើកកម្ពុជាកំពុងតែភ័យខ្លាចលើរឿងហ្នឹងដែរនោះហើយវិធានការការពារនៅទីក្រុងវូហាននេះវាមិនមានសុវត្ថិភាពជាងទេឬ?។ ដូចនេះយើងមើលឃើ ញថាមិនមានការចាំបាច់ដើម្បីជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិនទេហើយទេសចរណ៍ពីប្រទេសចិននៅតែទៅកាន់ប្រទេសដទៃ។សម្តេចបន្តថាមកដល់ពេលនេះមិនទាន់មានជនជាតិខ្មែរណាម្នាក់ត្រូវស្លាប់ដោយវិរុសកូរ៉ូណានោះទេនៅកម្ពុជាមានមួយករណីគឺជនជា តិចិនតែយើងបានព្យាបាលជាហើយ តែគ្រាន់មិនទាន់ឥ្យចេញពីមន្ទីរពេទ្យគឺត្រូវរក្សាទុក ១៤ ថ្ងៃដើម្បីឲ្យជាសះស្បើយមែនទែនទើបអនុញ្ញាតឲ្យវិលរត្រឡប់ទៅប្រទេសវិញ ។ សម្តេចបន្តបន្តថារាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានលើកឡើងទៀតថានៅវូហានគេបង្កើតការរៀនតាមអនឡាញនិស្សិតខ្មែរនិងនិស្សិតចិនគឺគេរៀននៅទីនេះ។និស្សិតយើងត្រូវបានយកចិត្តទុកដាក់ការពារខ្ពស់ហើយគេបង្រៀននិស្សិតយើងតាមអនឡាញអញ្ចឹងបើយើងជន្លៀសនិស្សិតយើងចេញពីវូហានសួរថាតើគាត់អាចរៀនទាន់គេទេនេះជាសំណួរទី១។ប៉ុន្តែធ្ងន់ជាងនេះបើនិស្សិតយើងចេញពីប្រទេសចិនតើចិនអនុញាតឲ្យយើងត្រឡប់ទៅរៀនវិញទេនេះជាចំនុចដែលយើងត្រូវពិចារណាជាកញ្ចប់បញ្ហាអ្នកដែលមិនយល់មិនចាំបាច់ប្រឹងយល់ទេវាលំបាកណាស់នៅក្នុងការពន្យល់ជាមួយនឹងមនុស្សដែលមិនព្រមយល់នោះគ្មាននរណាងងឹតជាងមនុស្សដែលមានភ្នែកភ្លឺហើយធ្វើខ្វាក់នោះទេ,ហើយក៏គ្មានអ្នកណាខ្លាំងជាងមនុស្សដែលមានត្រចៀកល្អហើយធ្វើជាមិនឮដែរខ្ញុំមិនចាំបាច់និយាយចំពោះអ្នកណាទេព្រោះខ្ញុំមិនចាំ បាច់ប្រឡាក់មាត់ជាមួយអ្នកណាទាំងអស់ហើយមិនបាច់ចាំឌឺទេ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា៖«ខ្ញូំនឹងទៅទីក្រុងវូហានឱ្យតែរដ្ឋាភិបាលចិនផ្ដល់ឱកាសឲ្យ គឺអាចកំណត់ពីហ្នឹងទៅវិញមិនទាន់ទៅប្រទេសក៏បានដែរយើងចង់ទៅវូហានតែម្ដងដូចនេះអាចទាក់ទងមើល។ព្រោះតែពេលត្រឡប់ទៅវិញយន្តហោះហោះកាត់ប្រទេសចិនដដែលយើងអាចចុះសួរសុខទុក្ខតែម្តង។ហើយអ្នកណាមិនហ៊ានមិនបាច់ទៅ ជាមួយខ្ញុំទេប៉ុន្តែខ្ញុំមិនជឿថាអស់លោកដែលលធ្វើដំណើរជាមួយខ្ញុំខ្លាចមិនហ៊ានទៅកាន់ទីក្រុងវូហាននោះទេ» ៕BR

