ដោយៈគ្រញូង/បាត់ដំបងៈកម្លាំងនគរបាលខេត្តកាលពីរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០បានបញ្ជូនជនសង្ស័យបីនាក់និងថ្នាំម៉ាទឹកកក៤ថង៉ទៅតុលាការក្រោយពេលកម្លាំងនគរបាលស្រុកសង្កែឃាត់ខ្លូនបានកាលពីរសៀលថ្ងៃ១ខែកុម្ភៈឆ្នាំ២០២០នៅចំណុចក្រុមទី៨ភូមិតាតុកឃុំនរាស្រុកសង្កែខេត្តបាត់ដំបង។
លោកសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យប្រុសទាំងបីនាក់មាន១ឈ្មោះអឿប បឿតហៅបោអាយុ៣៨ឆ្នាំ ២ឈ្មោះហេង កុលដអាយុ១៨ឆ្នាំ និង៣ឈ្មោះរិទ្ធខែមរ៉ីអាយុ៣៤ឆ្នាំ។ទាំងបីនាក់នៅភូមិឃុំខាងលើ។
សមត្ថកិច្ចដកហូតបានវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកកICE)ចំនូន៤ថង់ទម្ងន់១,០១ក្រាមថ្នាំញៀនប្រភេទយាមាWYចំនួន៣កំណាតគ្រាប់ទម្ងន០,០៥ក្រាមទូរស័ព្ទ៣គ្រឿងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងម៉ូតូ២គ្រឿង(១ម៉ាកវីវ៉ាពណ៎ខ្មៅពាក់ស្លាកលេខបាត់ដំបង1B4378និង១គ្រឿងទៀតម៉ាកហុងថាឡែតពណ៎ក្រហមពាក់ស្លាកលេខបាត់ដំបង1AB8475។
លោកសុខនិមលបានបញ្ជាក់ថាជនសង្ស័យទាំងបីនាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជនទៅតុលាការចាត់ការតាមនីតិវិធី៕S/