Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ថៃ​នឹង​រៀបចំ...

​ថៃ​នឹង​រៀបចំ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០”​ពីថ្ងៃ​ទី​៦ដល់ទី៩​ខែកុម្ភៈ​ឆ្នាំ​២០២០

ដោយៈ សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នឹង​រៀបចំ​ធ្វើ​“​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន ២០២០”​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​ដែលជា​ពិព័រណ៍​ដាក់​បង្ហាញ​ទំនិញ​ម៉ាក​ល្បីៗ​របស់​ប្រទេស​ថៃ​។​

​លោក​លោកស្រី​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ​ក្នុងតម្លៃ​ពិសេស​ជាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​។​ជាពិសេស​នៅក្នុង​ពិព័រណ៍​នេះ​បានជ្រើសរើស​យក​ទំនិញ​ថៃ​ម៉ាក​ល្បីៗ​ដែលជា​ប្រភេទ​ទំនិញ​ថ្មី​មក​ដាក់​បង្ហាញ​និង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​ក្នុងអំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ​នឹងមាន​រៀបចំ​ការប្រគុំ​តន្ដ្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង​ល្បីៗ​សម្ដែង​ជូន​ទស្សនា​រៀងរាល់​យប់​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។​
​សូម​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០!​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ​ចង់​នាំ​ផលិតផល​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០២០​នេះ​អាចទាក់ទង​ក្រសួង​ចាប់ពីពេលនេះ​តទៅ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...