Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​វី​ង​និង​សមា...

​វី​ង​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​សហការគ្នា​លើ​ការទូទាត់​ប្រាក់​

​ដោយ​:​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែលជា​សមាគម​មាន​វិជ្ជាជីវៈ​លើ​ផ្នែក​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ កាលពីពេល​ថ្មីៗ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(“MoU”)​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ថ្មី​។​
​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​សមាជិក​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​អាច​បង់ថ្លៃ​សមាជិកភាព របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​វី​ង​ជាង​៧.៣០០​កន្លែង​និង​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ផ្តល់​ជា​ជម្រើស​កាន់តែ​ប្រសើរ​ក្នុងការ​ទូទាត់​ប្រាក់​។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​មានប្រសាសន៍ថា​៖“​ជាមួយនឹង​វី​ង​ការបង់ថ្លៃ​សមាជិកភាព​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គឺអាច​ធ្វើទៅបាន​ដោយ​ងាយស្រួល ដោយ​លោកអ្នក​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ ទៅ​បង់​តាម​បណ្តាញ​ភ្នាក់ងារ វី​ង​ដែលមាន​ទូទាំងប្រទេស​យើង​មាន​សេចក្តី​រីករាយ​ក្រៃលែង​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដើម្បី​ពាំ​នាំនូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​និង​សមត្ថភាព​ដើម្បី​ជួយ​គាំទ្រ​ការរីកចម្រើន​របស់​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​។​

​ក្នុងនាម​ជា​អ្នក​ឈានមុខ​គេ​ក្នុង​ការគាំទ្រ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ​ធនាគារ​ឯកទេស​វី​ង​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចល័ត​យ៉ាងរឹងមាំ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្ត​តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​ដូចជា​៖​ការផ្ទេរ​ប្រាក់​ការទូទាត់​វិក្កយបត្រ​ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ​និង​ការទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។​
លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖“​ការប្រើប្រាស់ ជំរើស​នៃ​ការបង់ប្រាក់​ដែលមាន​បណ្តាញ​ដ៏​រឹងមាំ​និង​ប្រកបដោយ​សុ​វត្តិភាព​បែបនេះ​វា​ជាការ​បោះ​ជំ​ហ៊ាន​ដ៏​សំខាន់​សម្រាប់​យើង​។​ពួកយើង​បានធ្វើការ​ស្វែងរក​មធ្យោបាយ​ជាច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​ប្រកបដោយ​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មីៗ​ ”។

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤​ក្នុ​គោលបំណង​ដើម្បី​ធានា​នូវ​ភាពរុងរឿង​និង​និរន្តរ ភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​តាមរយៈ​ការបង្កើត​បណ្តាញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​លើកតម្កើង​តម្លាភាព​និង​គាំពារ​អតិថិជន​នៅ​ក្នុ​ប្រទេស​កម្ពុជា​។​

នៅ​ប្រទេស​កម្ពុជា​មីក្រូហិរញ្ញវត្ថុ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី​ដែលជា​មេ​គ្រួសារ​តាមរយៈ​ការផ្តល់​ចំណេះដឹង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ យោងតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា​៨០​ភាគរយ​នៃ​អតិថិជន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​គឺ​កំពុង​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​និង​៨០​ភាគរយ​នៃ​ពួកគេ​គឺជា​ស្ត្រី​។​មកដល់ពេលនេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ចំនួន​១០១​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...