​ដោយ​៖​ប​.​ជ័យ​/​បន្ទ​យ​មានជ័យ​៖​នៅ​ស្រុក​ភ្នំស្រុក​ចាប់​ផ្តើមកសាង​ស្តូប​តម្កល់​អដ្ឋិធាតុ​ប្រជាជន​កម្ពុជា​ស្លាប់​នៅ​សម័យ​ប៉ុលពត​។​នេះ​អាចជា​ស្រុក​ទី​៥​ដែល​បាន​កសាង​ឬ​មាន​ស្តូប​សម្រាប់​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ដែល​បាន​ត្រូវ​សម្លាប់​និង​ត្រូវស្លាប់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​សម័យ​ប៉ុលពត​។

​គឺ​បន្ទាប់ពី​ស្រុក​ព្រះនេត្រព្រះ​អូរជ្រៅ​ស្វាយចេក​និង​ក្រុង​សិរីសោភ័ណ​។​តែ​ស្តូប​នៅ​ស្រុក​មុនៗ​គ៏​បានដាក់​អដ្ឋិធាតុ​ចម្រុះ​គ្នា​តាំងពី​អដ្ឋិធាតុ​បុ​រេ​បុព្វបុរស​និង​បុព្វបុរស​ពី​គ្រឹ​ស្ទ​សករាជ​មក​(​គស​)​ដែល​កសាង​តាម​វត្ត​។​រួមទាំង​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ដែល​សង់​កណ្តាលវាល​ចន្លោះ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវដែក​នៅក្បែរ​ស្ពាន​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ (​ដែលជា​និមិត្តរូប តែ​គ្មាន​អដ្ឋិធាតុ​តម្កល់​ទេ​) ។​

​មន្ត្រី​បានឱ្យដឹង​ថ្ងៃទី​៣​ខែកុម្ភ​ធា​៖​ក្នុងនាម​រដ្ឋបាល​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​សូម​គោរព​អញ្ជើញលោក​លោកស្រី​អញ្ជើញ​ចូលរួម​ក​ក្នុង​កម្មវិធី​កសាង​ស្ទូ​ប​ដាក់​តម្កល់​អដ្ឋិធាតុ​ជូន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នា​សម័យ​ប៉ុលពត​តាម​ភូមិ​ឃុំ​ទូទាំង​ស្រុក​ភ្នំស្រុក​។​ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​គឺ​សម្រាប់​បងប្អូន​ដែល​ស្លាប់​ទៅហើយ​គ្មាន​ញ្ញាតិសន្តាន​មិត្តភក្តិ​ណា​បានដឹង​ឬ​ស្គាល់​និង​ក៏​មិន​ធ្លាប់បាន​ធ្វើបុណ្យ​ជូន ។​គឺ​នឹង​ប្រារព្ធ​ធ្វើ​ក្នុង​បរិវេណ​វត្ដ​សុវណ្ណ​ក្ខា​ស​ត្ថា​រាម​(​វត្ដ​កណ្ដាល​) ក្នុង​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ដ​បន្ទាយមានជ័យ ៕S/

​រូបថត ៖ នៅ​ស្រុក​ភ្នំស្រុក​ចាប់​ផ្តើមកសាង​ស្តូប​តម្កល់​អដ្ឋិធាតុ​ប្រជាជន​កម្ពុជា​ស្លាប់​នៅ​សម័យ​ប៉ុលពត (​រូប​៖ ប​,​ជ័យ )​