អាគារ​សាលាបឋមសិក្សា​ព្រែក​ព្រលូង​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ស្រុក​ព្រែកប្រសប់​

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​អគារសិក្សា​១​ខ្នង​៤​បន្ទប់​នៃ​សាលាបឋមសិក្សា​ព្រែក​ព្រលូង​និង​សមិទ្ធផល​មួយចំនួនទៀត​ស្ថិត​ឃុំ​សោ​ប​ស្រុក​ព្រែកប្រសប់​ខេត្តក្រចេះ​។​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ស៊ា​ង​ប៊ុន​លាង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​,​លោកស្រី​ហ៊ុន​ប៊ុនធឿន​ទីប្រឹក្សា​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

​លោក​ហង់​ចាន់​ឌី​អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា​សាលាបឋមសិក្សា​ព្រែក​ព្រលូង​បាន​កសាងឡើង​នៅ​អំឡុង​ឆ្នា​១៩៨០​ដើម្បីឱ្យ​សិស្សានុសិស្ស​តូចៗ​ជំនាន់​នោះបាន​សិក្សា​រៀនសូត្រ​នៅក្បែរ​ផ្ទះ ដោយ​ការយក​រោង​បាយ​សេសសល់​ពីរ​បប ប៉ុល ពត មក​ធ្វើជា សាលារៀន ។​

​សាលារៀន​មាន​សភាព​ចាស់​ទ្រុឌទ្រោម នៅ​ឆ្នាំ ២០១៩​គណៈកម្មការ អាចារ្យ និង​ព្រះគ្រូ​ចៅអធិការ វត្ត​រួមជាមួយ​ប្រជាពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​បានស្នើ​សុំ​អាជ្ញាធរខេត្ត​ស្រុក​និង​សប្បុរសជន​ជិត​ឆ្ងាយ​បានរួម​បច្ច័យ​ធ្វ​ការសាងសង់​បាន​អគារ​ថ្ម​១​ខ្នង ៤​បន្ទប់ មាន​ទំហំ​៩​ម​គុណ​៣០​ម ដែល​ចំណាយ​ថវិកា​ចំនួន ២០៥​លាន​៦៦៧.២០០​រៀល​និង​ប្រាក់​ដុល្លារ​១៧.២៥០​ដុល្លារ​សាងសង់​រួច​ជា​ស្ថាពរ​និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ ។​


​នៅក្នុង​ឱ្យ​កាស​នោះ​លោក​បណ្ឌិត​ស៊ា​ង​ប៊ុន​លាង​មានប្រសាសន៍ថា​សាលារៀន​គឺជា​មូលដ្ឋាន​គ្រិះ​តែមួយគត់ នៃ​ការអភិវឌ្ឍ​សង្គមជាតិ​គ្មាន​ន​ណា​ម្នាក់​អាច​រីកចម្រើន​ទៅបាន​ដោយ​គ្មាន​ការរៀនសូត្រ​នោះទេ ។ ដូច្នេះ​ចំណេះដឹង​គឺ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ដល់​ខ្លួនឯង​និង​ក្រុមគ្រួសារ​ផង​ព្រមទាំង​សង្គមជាតិ​ផងដែរ ។

តាមរយៈ​នេះ​ឪពុកម្ដាយ ឬ​អាណាព្យាបាល​សិស្ស មាន តួនាទី ជា អ្នកកំណត់ វាសនា របស់ កូនចៅ ខ្លួនឯង និង​មានការ​អភិវឌ្ឍ គ្រប់យ៉ាង ត្រូវ ផ្ដើមចេញ មកពី កត្តា ៤ យ៉ាង គឺ ៖ ទី ១. ត្រូវមាន សុខភាព ល្អ ទី ២. ត្រូវមាន ចំណេះដឹង ទី ៣. មាន បញ្ញា និង ទី ៤. ត្រូវមាន សីលធម៌ ល្អ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វណ្ណដា តារាចម្រៀង​រ៉េ​ប ...

ដោយៈ ដេប៉ូ / ភ្នំពេញៈ វណ្...

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់...

​ដោយៈ សុផល / ភ្នំពេញៈ លោក...

ស្វាយរៀងៈ​ពិភាក្សា​ការងារ...

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:​...

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...