Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​​លើក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ អតីត​ពលករ​កូរ៉េ​ជា​យុវជន​គំរូ​មកជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ថ្លែង​ពី​ទីក្រុង​សេ​អ៊ូ​ល ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​ នៅ​សាធារណរដ្ឋ​កូរ៉េ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មកជួប​បងប្អូន​កូនក្មួយ​យុវជន សិស្ស និង​និស្សិត​ខ្មែរ​ដែល​បានមក​រស់នៅ​និង​បន្ត​ការសិក្សា​នៅ​កូរ៉េ​នេះ​។​សម្តេច​តេ​ជោ​បន្តទៀតថា ​ពេលនេះ​កម្ពុជា​និង​កូរ៉េ​បាននិងកំពុង​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ​ការផ្លាស់ប្តូរ​យោបល់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ វិនិយោគ​ទេសចរណ៍​និង​វិស័យ​ផ្សេងៗ​ទៀត​។​ក្នុងនោះ​រួមទាំង​ការជំរុញ​ឱ្យមាន​ការហោះ​ហើរ​ត្រង់​ពី​កូរ៉េ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​មាន​និស្សិត​កម្ពុជា​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​ចំនួន​៤៥០​នាក់​ ហើយ​បើ​សរុប​ពលរដ្ឋ​ទាំងអស់​ដែល​បានមក​រស់នៅ​កូរ៉េ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ប្រមាណ​ជា ៦៥.៥០០​នាក់ កំពុង​បម្រើកា​រងារ​ជាមួយ​ប្រាក់​ឈ្នួល​សមរម្យ ដែលជា​ការរួមចំណែក​មួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សុំឱ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​សហគ្រាស​នានា​នៅ​ប្រទេស​កូរ៉េ​នេះ សូមជួយ​មើលថែ​កូនក្មួយ​កម្មករ ​កម្ម​ការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​នេះ​ឱ្យ​បានល្អ​ផង​។ ទំហំ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៩ មាន​ជិត ១​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជាទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រមាណ​៣០​ភាគរយ​ ហើយ​កូរ៉េខាងត្បូង​នាំចូល​កម្ពុ​ជាមាន​ប្រមាណ ៧០​ភាគរយ​។​

ទំនិញ​កម្ពុជា​នាំទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​មាន​ច្រើន​បំផុត​ជា​សម្លៀកបំពាក់​គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ ភេសជ្ជៈ​ កាបូប​​ កៅស៊ូ ​ឱសថ​ក្រ ដាសកាតុង​និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​។​ទំនិញ​កម្ពុជា​នាំចូល​ពី​ប្រទេស​កូរ៉េខាងត្បូង​វិញ​មានដូចជា​ក្រណាត់​ត្បាញ​ រថយន្ត​ ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក​​ គ្រឿង​ម៉ាស៊ីន​ វត្ថុ​តុបតែង​លម្អ​ផ្ទះ ​ឱសថ ​សាប៊ូ​និង​ផលិតផល​ប្លា​ស្ទិ​ក​ជាដើម​។​

​សម្ដេច​តេ​ជោ​ក៏បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ផលិតផល​ផ្លែស្វាយ​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​នាំចូល​មកកាន់​ទីផ្សារ​រ​បស់​ប្រទេស​កូរ៉េ​ក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅនេះ​ ដែល​នេះ​ក៏​ជាការ​បង្ហាញ​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​ផលិតផល​ផ្លែស្វាយ​របស់​ប្រទេស​កម្ពុជា​ដែលមាន​គុណភាព​ល្អ​ អាច​នាំ​មកកាន់​ទីផ្សារ​រ​បស់​ប្រទេស​កូរ៉េ​បាន​។​សម្តេច​តេ​ជោ​ក៏​ជំរុញឱ្យមាន​ការគាំទ្រ​ផ្លែស្វាយ​កម្ពុជា និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​កសិករ​កម្ពុជា​បង្កើន​ការដាំដុះ​ផលដំណាំ​ស្វាយ​បន្ថែម​ផងដែរ ​ដើម្បី​មានឱកាស​នាំចេញ​មកកាន់​ទីផ្សារ​កូរ៉េ​ជា​បន្តបន្ទាប់​ទៀត​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ពលរដ្ឋ​និង​និស្សិត​ទាំងអស់​ដែល​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​នេះ​ត្រូវគោរព​ច្បាប់​ប្រទេស​គេ ​ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​និង​រៀនសូត្រ​ដើម្បី​អនាគត​របស់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​បងប្អូន ​កូនក្មួយ និង​ន​ស្សិត​ទាំងអស់​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ខំ​ស្កាត់​មកពី​បណ្ដា​តំបន់​ផ្សេងៗ​មកជួប​សម្ដេច​នាពេលនេះ​។​


​នៅក្នុង​ឱ​នោះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​ជូន​បងប្អូន​កូនក្មួយ​ដែល​បាន​ចំណាយ​ពេលវេលា​មកជួប​សម្តេច​នាពេលនេះ​នូវ​សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល​ម្នាក់ របស់ ភិរម្យ អ៊ូ (​ក្រម​ង៉ុ​យ​) និង​បណ្ឌិត អ៊ូ​ចុង​ និង​ក្រមា​ម្នាក់​១​។​សម្តេច​តេ​ជោ​បាន​ជូនពរ​ដល់​កូនក្មួយ​ទាំងអស់​ដែល​កំពុង​បម្រើការ​ងារ​និង​សិក្សា​នៅទីនេះ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular