ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ​អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិភព​​លោកឆ្នាំ ២០២០ នៃអង្គការសហ​​ព័ន្ធ​​សន្តិភាព សកល​

ដោយ:តារារិទ្ធ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ ជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែង​កសាងសន្តិភាពសម្រាប់ពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់​កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹង​ឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបពិភាក្សាការងារ​ជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បី​ពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។

សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...